ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ថា ទាំងទីក្រុង Hiroshima និង Bakhmut សុទ្ធតែ អាមេរិក ជាអ្នកបំផ្លាញ
អ្នកនាំពាក្យក្រសួងការបរទេសរុស្សីលោកស្រី Maria Zakharova បានចង្អុលបង្ហាញថា ទាំងទីក្រុង Bakhmut របស់អ៊ុយក្រែន និងទីក្រុង Hiroshima របស់ជប៉ុន គឺសុទ្ធតែត្រូវបានបំផ្លាញដោយសហរដ្ឋអាមេរិក ។

ការអះអាងរបស់អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីរូបនេះ គឺជាការឆ្លើយតបទៅនឹងការអត្ថាធិប្បាយប្រៀបធៀបរបស់លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky អំពីការទម្លាក់គ្រាប់បែកបរមាណូលើទីក្រុង Hiroshima ទៅនឹងអរិភាពនៅក្នុងទីក្រុង Bakhmut ដែលរុស្ស៊ីទើបតែប្រកាសវាយដណ្ដើមបានកាលពីពេលថ្មីៗនេះ ។
លោកស្រីបានលើកឡើងលើឆានែល Telegram របស់លោកស្រីថា “ការនិយាយប្រៀបធៀបរបស់លោក Zelensky អំពីទីក្រុង Hiroshima ដែលត្រូវបានបំផ្លាញដោយគ្រាប់បែកបរមាណូរបស់អាមេរិក ទៅនឹងទីក្រុង Bakhmut របស់អ៊ុយក្រែន នៅក្រៅកិច្ចប្រជុំកំពូល G7 ក្នុងប្រទេសជប៉ុន ពិតជាធ្វើបានល្អមែនទែន ពីព្រោះទីក្រុងទាំងពីរនេះគឺសុទ្ធតែរៀបចំឡើងដោយសេតវិមាន ដូច្នេះយើងមិនចាំបាច់ចរចារកសន្តិភាពជាមួយអ៊ុយក្រែននោះទេ” ។

គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍ ទី២០ ខែឧសភា ស្ថាបនិកក្រុមទាហានស៊ីឈ្នួលរុស្ស៊ី Wagner Group លោក Yevgeny Prigozhin ប្រកាសគ្រប់គ្រងបានទាំងស្រុងលើទីក្រុង Bakhmut ហើយក៏បានលើកទង់ជាតិរុស្ស៊ីនៅទីនោះផងដែរ ខណៈដែលទីក្រុង Hiroshima របស់ជប៉ុនវិញ រងការបំផ្លិចបំផ្លាញដោយការទម្លាក់គ្រាប់បែកបរមាណូរបស់អាមេរិក កាលពីអំឡុងសង្គ្រាមលោកលើកទី២ ឆ្នាំ១៩៤៥ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ TASS
ចុចអាន ៖ បក្សប្រឆាំងធំជាងគេទី ៣ របស់ រុស្ស៊ី គាំទ្រឲ្យលោក ពូទីន ឈរឈ្មោះ បោះឆ្នោតឆ្នាំ ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


