ព័ត៌មានអន្ដរជាតិ
សភាអាមេរិក យល់ព្រម ដំឡើងកម្រិតបំណុល
សភាតំណាងរាស្រ្តអាមេរិក បានអនុម័តលើសេចក្តីព្រាងច្បាប់មួយ ដើម្បីបង្កើនកម្រិតបំណុលនៅថ្ងៃព្រហស្បតិ៍ទី១ខែមិថុនានេះ ពោលគឺប៉ុន្មានថ្ងៃ មុនកាលបរិច្ឆេទកំណត់ ដើម្បីបញ្ចៀសវិបត្តិបំណុលសាធារណៈ។

សមាជិកគណបក្សសាធារណរដ្ឋចំនួន១៤៩រូប និងគណបក្សប្រជាធិបតេយ្យចំនួន១៦៥រូប បានបោះឆ្នោតគាំទ្រច្បាប់នេះ ខណៈអ្នកសាធារណរដ្ឋ៧១រូប និងអ្នកប្រជាធិបតេយ្យ៤៦រូប បានបោះឆ្នោតប្រឆាំង។
ការបោះឆ្នោតនេះកើតឡើង បន្ទាប់ពីរដ្ឋលេខាធិការក្រសួងរតនាគារ លោកស្រី Janet Yellen បានព្រមានកាលពីថ្ងៃសុក្រសប្តាហ៍មុនថា រដ្ឋាភិបាលអាចអស់សាច់ប្រាក់ ដើម្បីទូទាត់វិក្កយបត្ររបស់ខ្លួនត្រឹមថ្ងៃទី៥ខែមិថុនា។

ពេលនោះ លោកស្រី Yellen បានប្រាប់ប្រធានសភាលោក Kevin McCarthy ថា ក្រសួងរតនាគារ នឹងមិនមានធនធានគ្រប់គ្រាន់ដើម្បីបំពេញកាតព្វកិច្ចរបស់រដ្ឋាភិបាលនោះទេ ប្រសិនបើសភាមិនដំឡើង ឬព្យួរដែនកំណត់បំណុលត្រឹមថ្ងៃទី៥ ខែមិថុនា ហើយបើសភាបរាជ័យក្នុងការបង្កើនកម្រិតបំណុល វានឹងបង្កឲ្យមានការលំបាកធ្ងន់ធ្ងរដល់អាមេរិកទាំងមូល ធ្វើឲ្យប៉ះពាល់ដល់តំណែងដឹកនាំសកលរបស់ប្រទេស និងបង្កើតជាចម្ងល់ចំពោះសមត្ថភាពរបស់អាមេរិកជាដើម ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោកប្រធានាធិបតី Joe Biden ធ្លាប់លើកឡើងជាយូរមកហើយថា សមាជិកសភាគួរតែបង្កើនដែនកំណត់បំណុលចំនួន ៣១.៤ ទ្រីលានដុល្លារតាមរយៈវិក្កយប័ត្រផ្សេងៗ ប៉ុន្តែអ្នកសាធារណរដ្ឋដែលគ្រប់គ្រងក្នុងសភាមិនបានធ្វើដូច្នេះនោះទេ។
ការពិតដែនកំណត់នៃកម្ចីប្រាក់ បានដល់ពេលកំណត់តាំងតែពីខែមករាមកម្ល៉េះ ប៉ុន្តែក្រសួងរតនាគារបានចាត់វិធានការដើម្បីធានាថា សហរដ្ឋអាមេរិកនៅតែបន្តបង់វិក្កយបត្ររបស់ខ្លួនបាន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ក្រសួងរតនាគារ អាមេរិក ព្រមានថា ប្រទេសនឹងអស់លុយនៅខែក្រោយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


