ព័ត៌មានអន្ដរជាតិ
ឆ្នាំក្រោយ អាល្លឺម៉ង់ បញ្ជូននាវាចម្បាំង មកតំបន់ឥណ្ឌូប៉ាស៊ីហ្វិក
រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់លោក Boris Pistorius បាននិយាយក្នុងកិច្ចប្រជុំអន្តរជាតិមួយកាលពីថ្ងៃអាទិត្យទី៤ខែមិថុនាថា ទីក្រុងបែរឡាំង នឹងដាក់ពង្រាយនាវាចម្បាំងចំនួន២គ្រឿង មកកាន់តំបន់ឥណ្ឌូប៉ាស៊ីហ្វិកនៅឆ្នាំក្រោយ ចំពេលមានភាពតានតឹងក្នុងតំបន់ ដូចជាបញ្ហាពាក់ព័ន្ធប្រទេសចិន និងកោះតៃវ៉ាន់ ក៏ដូចជាជម្លោះសមុទ្រចិនខាងត្បូង ជាដើម។

ក្នុងសុន្ទរកថានៅឯសន្និសីទសន្តិសុខ Shangri-La Dialogue ក្នុងប្រទេសសិង្ហបុរី លោក Pistorius ប្រកាសថា ការធ្វើដំណើរឆ្លងកាត់ដែនសមុទ្រ ត្រូវតែគោរព។ រដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់ បានបញ្ជូននាវាចម្បាំងមកកាន់តំបន់ឥណ្ឌូប៉ាស៊ីហ្វិកម្តងហើយ កាលពីឆ្នាំ២០២១ ហើយនឹងបញ្ជូនម្តងទៀតនៅឆ្នាំ២០២៤ ខាងមុខ។
ទោះបីជាយ៉ាងណាក៏ដោយ លោក Pistorius សង្កត់ធ្ងន់ថា ការដាក់ពង្រាយដែនសមុទ្រនេះ មិនមែនធ្វើឡើង ដើម្បីប្រឆាំងនឹងសកម្មភាពរបស់តួអង្គជាក់លាក់ណាមួយ នៅក្នុងតំបន់នោះទេ។ ផ្ទុយទៅវិញ នាវាទាំងនេះ នឹងឧទ្ទិសដល់ការការពារសណ្តាប់ធ្នាប់អន្តរជាតិ ដោយផ្អែកលើច្បាប់ដែលយើងទាំងអស់គ្នាបានចុះហត្ថលេខា និងគួរទទួលបានផលប្រយោជន៍។

គួរបញ្ជាក់ថា ទីក្រុងបែរឡាំង និងប៉េកាំង នៅតែរក្សាទំនាក់ទំនងពាណិជ្ជកម្មសំខាន់ៗ ប៉ុន្តែការដាក់ពង្រាយនាវាចម្បាំងទៅកាន់សមុទ្រចិនខាងត្បូងក្នុងឆ្នាំ២០២៤ អាចបង្កជាកំហឹងដល់ប្រទេសចិន ខណៈអាល្លឺម៉ង់ ព្យាយាមរំខានផលប្រយោជន៍សន្តិសុខ និងសេដ្ឋកិច្ចរបស់ខ្លួន។
នៅឆ្នាំ២០២១ នាវាចម្បាំងអាល្លឺម៉ង់មួយគ្រឿង ត្រូវបានដាក់ពង្រាយទៅកាន់តំបន់នេះ ជាលើកដំបូងក្នុងរយៈពេលជិតពីរទសវត្សរ៍។ ប្រទេសលោកខាងលិចផ្សេងទៀត ក៏បានបង្កើនវត្តមានយោធារបស់ពួកគេនៅក្នុងតំបន់ផងដែរ ចំពេលមានក្តីព្រួយបារម្ភអំពីគោលបំណងរបស់ទីក្រុងប៉េកាំង ជាពិសេសទាក់ទងនឹងបញ្ហាកោះតៃវ៉ាន់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ អាល្លឺម៉ង់ ផ្តល់កញ្ចប់ជំនួយយោធា ធំបំផុតមិនធ្លាប់មាន ឲ្យ អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


