ព័ត៌មានអន្ដរជាតិ
ផ្អើលភ្ញៀវនៅ ឥណ្ឌា ខណៈកូនក្រមុំនិងកូនកំលោះប្រតាយប្រតប់គ្នាក្នុងពិធីមង្គលការ
កូនកំលោះកូនក្រមុំនៅប្រទេសឥណ្ឌា បានបង្កការភ្ញាក់ផ្អើលដល់ភ្ញៀវក្នុងពិធីមង្គលការរបស់ខ្លួន ដោយគូស្វាមីភរិយាថ្មីថ្មោងនេះ បើកឆាកសង្វៀនប្រកួតគ្នាលែងខ្វល់ពីថ្ងៃមង្គល ព្រោះតែមានកំហឹងរៀងៗខ្លួន។

យោងតាមរបាយការណ៍វីដេអូឃ្លិបនៃឧប្បត្តិហេតុមួយត្រូវបានបង្ហោះដោយអ្នកប្រើប្រាស់ Twitter ម្នាក់ ឈ្មោះ gharkekalesh បង្ហាញពីពេលដែលគូស្នេហ៍កំពុងឈរនៅលើឆាក។ ដល់ពេលជូនបង្អែមដល់គ្នាទៅវិញទៅមក កូនកំលោះបុកនំមួយដុំចូលមាត់កូនក្រមុំខ្លាំង ធ្វើឲ្យនាងមិនស្រួលខ្លួន រហូតតបវិញដោយរុញដៃភាគីខាងប្រុសចេញហើយទះមុខមួយកំផ្លៀង។
យ៉ាងណាមិញ កូនក្រមុំគិតថាកូនកំលោះនឹងអត់ធ្មត់ដើម្បីបន្តពិធីមង្គលការ ប៉ុន្តែនឹកស្មានមិនដល់ថា គាត់បែរវាយនាងតបតវិញដោយមិនខ្លាចក្រសែភ្នែកភ្ញៀវនៅក្នុងកម្មវិធីមង្គលរបស់ខ្លួន។ ជាលទ្ធផល អ្នកទាំងពីរស្ទុះទៅទះកំផ្លៀងគ្នាយ៉ាងចាស់ដៃលើឆាក។ សាច់ញាតិបានព្យាយាមបញ្ឈប់សង្គ្រាមដោយធ្វើអន្តរាគមន៍ និងចាប់ពួកគេមកវិញ។ ប៉ុន្តែកូនកំលោះកូនក្រមុំបានបន្តទាញសក់និងវាយតប់គ្នាលែងខ្វល់អ្វីទាំងអស់។
ឃើញទិដ្ឋភាពដ៏រន្ធត់របស់គូស្នេហ៍ថ្មីថ្មោង ភ្ញៀវមិនដឹងប្រតិកម្មយ៉ាងណា បានត្រឹមឈរនិយាយមិនចេញ។ ទោះយ៉ាងណាក៏ដោយ អ្នកនិយមលេងអ៊ីនធឺណិតដែលបានទស្សនាវីដេអូឃ្លិបមានការងឿងឆ្ងល់ចំពោះស្ថានការណ៍ហិង្សាមិនទំនងកើតឡើងក្នុងពិធីមង្គលការ។ លើសពីនេះ ក៏មានមតិជាច្រើន មានការព្រួយបារម្មណ៍ថា កូនក្រមុំនិងកូនកំលោះនឹងដោះស្រាយបែបណាបន្ត បើសិននៅជាមួយគ្នាទៀត៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ដើរថតតាមផ្លូវចៃដន្យ តែឃ្លិបត្រូវក្លាយជាភស្តុតាងដ៏សំខាន់មួយទៅវិញ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


