Connect with us

ព័ត៌មានអន្ដរជាតិ

បណ្ដុំរូបភាពកំសត់ៗក្រុមគ្រួសារជនរងគ្រោះនៃការធ្លាក់យន្តហោះឥណ្ឌូនេស៊ីធ្វើពិធីរំឭកវិញ្ញាណក្ខន្ធនៅសមុទ្រ

បានផុស

នៅ

កាលពីថ្ងៃសុក្រសាច់ញាតិរបស់មនុស្ស ៦២ នាក់ដែលបានស្លាប់នៅពេលដែលយន្តហោះដឹកអ្នកដំណើរឥណ្ឌូនេស៊ីមួយគ្រឿងបានធ្លាក់ចូលសមុទ្របានបាចផ្កានៅទីតាំងធ្លាក់យន្តហោះ ខណៈក្រុមស៊ើបអង្កេតកំពុងស្វែងរកតម្រុយអំពីមូលហេតុដែលយន្ដហោះបានធ្លាក់ពីលើមេឃ បន្ទាប់ពីហោះឡើង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីរំឭកវិញ្ញាណក្ខន្ធនេះបានកើតឡើង នៅពេលដែលការស្វែងរកសាកសពមនុស្ស និងបំណែកយន្តហោះបានបញ្ចប់ពោល ២ សប្តាហ៍ បន្ទាប់ពីយន្តហោះ Sriwijaya Air Boeing 737-500 បានធ្លាក់ចុះនៅរយៈកម្ពស់ ៣,០០០ ម៉ែត្រក្នុងរយៈពេលមិនដល់មួយនាទីផងនៅទីក្រុងហ្សាការតា ។

ទោះយ៉ាងណាការប្រមាញ់រកឧបករណ៍ថតសម្លេងនៅកាប៊ីនយន្តហោះនៅតែបន្ត ខណៈដែលក្រុមអ្នកស៊ើបអង្កេតបានយកព័ត៌មានលម្អិតមួយចំនួនហើយពីឧបករណ៍ថតទិន្នន័យហោះហើរ ឬប្រអប់ខ្មៅដែលអាចមានសារៈសំខាន់ចំពោះការស៊ើបអង្កេតនេះ បន្ទាប់ពីបានរកឃើញកាលពីថ្ងៃចន្ទ ។

កាលពីថ្ងៃសុក្រសាច់ញាតិរាប់សិបនាក់បានបោះត្របកផ្កាក្រហមចេញពីលើនាវានៃកងទ័ពជើងទឹក ខណៈដែលអ្នកខ្លះបានសន្លប់ដោយសារតែការរន្ធត់ចិត្ត ។

រហូតមកដល់ពេលនេះជនរងគ្រោះចំនួន ៤៧ នាក់ក្នុងចំណោមជនរងគ្រោះ ៦២ នាក់ត្រូវបានគេស្គាល់អត្តសញ្ញាណតាមរយៈស្នាមម្រាមដៃ និងការពិនិត្យ DNA ត្រូវគ្នានឹងក្រុមគ្រួសារដែលកំពុងរស់នៅ ។

គួរបញ្ជាក់ថា យន្ដហោះដែលមានអាយុកាល ២៦ ឆ្នាំបានធ្លាក់ក្នុងរយៈពេលតែ ៤ នាទីប៉ុណ្ណោះ បន្ទាប់ពីធ្វើដំណើរចេញពីទីក្រុងហ្សាការតាឆ្ពោះទៅកាន់ទីក្រុង Pontianak នៅលើកោះ Borneo ដែលជាការហោះហើរចម្ងាយ ៩០ នាទី ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CNA

ចុចអាន ៖ តាមពិតយន្តហោះ Boeing ដែលធ្លាក់ក្នុងឥណ្ឌូនេស៊ីអាក់ខានហោះហើរជិតមួយឆ្នាំមកហើយ

ចុចអាន ៖ ត្រឹមមួយសប្ដាហ៍ប៉ុណ្ណោះ ឥណ្ឌូនេស៊ី ជួបគ្រោះផ្ទួនៗ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម