ព័ត៌មានអន្ដរជាតិ
២២ប្រទេស តម្រូវឲ្យប្រជាជនទៅបោះឆ្នោតដាច់ខាត បើមិនដូច្នោះនឹងមានទោស ឬរងពិន័យ
យោងតាមការចុះផ្សាយរបស់គេហទំព័រ CIA World Factbook, មានប្រទេសចំនួន២២ នៅលើពិភពលោក ដែលតម្រូវឲ្យប្រជាជនរបស់ពួកគេ ត្រូវចេញទៅបោះឆ្នោតជាចាំបាច់ ពិសេសអ្នកមានអាយុលើស១៨ឆ្នាំ បើមិនដូច្នោះទេ ពួកគេច្បាស់ជាទទួលទោស ឬការពិន័យណាមួយជាក់ជាមិនខាន អាស្រ័យលើច្បាប់របស់ប្រទេស។

ក្នុងចំណោមនោះ មានប្រទេសជាច្រើនស្ថិតនៅតំបន់អាមេរិកឡាទីន ហើយក៏មាន២ប្រទេសស្ថិតនៅតំបន់អាស៊ីអាគ្នេយ៍យើងដែរ គឺ ថៃ និងសិង្ហបុរី។
ថ្វីបើប្រទេសខ្លះ មិនបានបញ្ជាក់ច្បាស់ៗថា អ្នកមិនទៅបោះឆ្នោតនឹងត្រូវទទួលទោសឬរងការពិន័យអ្វីក៏ដោយ ប៉ុន្តែគេដឹងថា នៅអូស្រ្តាលី ពលរដ្ឋដែលមិនទៅបោះឆ្នោត នឹងត្រូវទទួលការពិន័យជាប្រាក់ចំនួន២០ដុល្លារ។

បើសរុបទៅ មានមនុស្សជិត៨០០លាននាក់ កំពុងរស់នៅក្នុងប្រទេសដែលមានច្បាប់បោះឆ្នោតជាកំហិត។
ខាងក្រោមនេះជាប្រទេសទាំង២២ ដែលតម្រូវឲ្យប្រជាជនចេញទៅបោះឆ្នោតជាចាំបាច់៖
- អាហ្សង់ទីន
- អូស្ត្រាលី
- បែលហ្ស៊ិក
- បូលីវី
- ប្រេស៊ីល
- សាធារណរដ្ឋប្រជាធិបតេយ្យ កុងហ្គោ
- កូស្តារីកា
- សាធារណរដ្ឋដូមីនីក
- អេក្វាទ័រ
- អេហ្ស៊ីប
- ក្រិក
- ហុងឌូរ៉ាស
- លីបង់
- លុចសំបួ
- ម៉ិកស៊ិក
- ណូរុ
- ប៉ាណាម៉ា
- ប៉ារ៉ាហ្គាយ
- ប៉េរូ
- សិង្ហបុរី
- ថៃ
- អ៊ុយរូហ្គាយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ PBS
ចុចអាន៖ ច្បាប់បោះឆ្នោតថ្មីនឹងផាកពិន័យចំពោះអ្នកញុះញង់ពលរដ្ឋមិនឱ្យទៅបោះឆ្នោត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២០ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


