ព័ត៌មានអន្ដរជាតិ
Breaking News! រុស្ស៊ី កំពុងពង្រឹងសន្តិសុខ ខណៈមេក្រុមហ៊ុនទាហានស៊ីឈ្នួល ប៉ុនប៉ងធ្វើរដ្ឋប្រហារ
ប្រទេសរុស្ស៊ីកំពុងចលាចល បន្ទាប់ពីលោក Evgeny Prigozhin ដែលជាប្រធានក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner Group ត្រូវបានរដ្ឋាភិបាលចោទប្រកាន់កាលពីយប់ថ្ងៃសុក្រទី២៣ខែមិថុនា ពីបទរៀបចំការបះបោរប្រដាប់អាវុធ។

លោក Prigozhin បានចោទប្រកាន់រដ្ឋមន្ត្រីការពារជាតិ Sergey Shoigu និងអគ្គសេនាធិការ Valery Gerasimov ពីបទឧក្រិដ្ឋកម្មធ្ងន់ធ្ងរ ហើយប្រកាសថា កងកម្លាំងស្មោះត្រង់នឹងគាត់ កំពុងធ្វើដំណើរឆ្ពោះទៅទីក្រុង Rostov-on-Don ហើយ។
រឿងនេះកើតឡើងបន្ទាប់ពី លោក Prigozhin បានអះអាងថា យោធារុស្ស៊ីបានវាយប្រហារទីតាំងបម្រុងរបស់ក្រុមហ៊ុន Wagner។
ទោះបីជាយ៉ាងណាក៏ដោយ ទីភ្នាក់ងារសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) បានចោទប្រកាន់ លោក Prigozhin ពីបទធ្វើរដ្ឋប្រហារប្រដាប់អាវុធ ហើយអំពាវនាវឲ្យអ្នកប្រយុទ្ធ Wagner ចាប់ខ្លួនគាត់។

ក្រោយមក ក្រុមមេទ័ពរុស្ស៊ី រួមទាំងមេបញ្ជាការរងនៃកងកម្លាំងរួមរុស្ស៊ី លោក Sergey Surovikin និងលោក Vladimir Alekseev ផងដែរ បានផ្ញើវីដេអូទៅកាន់កងទ័ព Wagner ដោយថ្កោលទោសសកម្មភាពរបស់លោក Prigozhin ហើយអំពាវនាវឲ្យអ្នកប្រយុទ្ធទាំងអស់ កុំស្តាប់បញ្ជាគាត់។
លោក Alekseev ព្រមានថា មានហានិភ័យនៃសង្គ្រាមស៊ីវិលនៅក្នុងប្រទេសរុស្ស៊ី នេះគឺជាការលួចចាក់ពីក្រោយខ្នងចំពោះប្រទេសនិងប្រធានាធិបតី។ ចំណែកលោក Surovikin បានជំរុញឲ្យទាហាន ត្រលប់ទៅកាន់កន្លែងឈរជើងរបស់ពួកគេវិញ ហើយស្វែងរកដំណោះស្រាយដោយសន្តិវិធី។
ស្របពេលជាមួយគ្នានោះ ទីភ្នាក់ងារសារព័ត៌មាន TASS បានរាយការណ៍ថា ប៉ូលិសក្រុងមូស្គូ កំពុងបង្កើនវត្តមាននៅក្នុងទីក្រុង ដោយចាត់វិធានការបន្ថែមដើម្បីការពារអគារសំខាន់ៗ អាជ្ញាធរ និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរបស់រដ្ឋធានីរុស្ស៊ី៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ដឹងទេ ទាហានស៊ីឈ្នួល ដែលប្រយុទ្ធឲ្យភាគីជម្លោះទទួលបានការការពារពី ច្បាប់យ៉ាងណាដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


