ព័ត៌មានអន្ដរជាតិ
លោក ពូទីន ផ្តល់ជម្រើស២ ឲ្យទាហានស៊ីឈ្នួលដែលចូលរួមក្នុងការបះបោរ
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានផ្តល់ជម្រើស២ ដល់ទាហាននៃក្រុមហ៊ុនយោធាឯកជន Wagner ដែលចូលរួមក្នុងការបះបោរប្រដាប់អាវុធកាលពីថ្ងៃសៅរ៍ទី២៤ខែមិថុនា។

មេដឹកនាំរុស្ស៊ីបាននិយាយតាមទូរទស្សន៍ថា ជម្រើសទី១ ពួកគេអាចចុះកិច្ចសន្យាជាមួយក្រសួងការពារជាតិរុស្ស៊ីឬភ្នាក់ងារសន្តិសុខផ្សេងទៀត រីឯជម្រើសទី២ ពួកគេអាចត្រលប់ទៅផ្ទះឬផ្លាស់ទៅប្រទេសបេឡារុសដែលនៅជិតខាង។
លោក ពូទីន បាននិយាយក្នុងសុន្ទរកថាកាលពីយប់ថ្ងៃចន្ទថា “យុទ្ធជននិងមេបញ្ជាការនៃក្រុម Wagner ដ៏ច្រើនលើសលប់ ក៏ជាអ្នកស្នេហាជាតិរុស្ស៊ី ដែលបានលះបង់ដើម្បីប្រជាជន និងប្រទេសរបស់ពួកគេដែរ។ ពួកគេបានបង្ហាញពីភាពក្លាហាន នៅលើសមរភូមិ។ អ្នករៀបចំការបះបោរ បានទុកពួកគេនៅក្នុងទីងងឹត ហើយព្យាយាមប្រើពួកគេ ប្រឆាំងនឹងបងប្អូនដែលបានប្រកៀកស្មាគ្នាប្រយុទ្ធ ដើម្បីប្រយោជន៍ដល់ប្រទេសជាតិ និងអនាគតរបស់ខ្លួន”។
ស្របពេលជាមួយគ្នានោះ មេដឹកនាំរុស្ស៊ីបានថ្លែងអំណរគុណដល់ទាហាននិងមេបញ្ជាការក្រុម Wagner ដែលឈប់នៅខ្សែត្រៀមចុងក្រោយ ហើយមិនអនុញ្ញាតឲ្យការបង្ហូរឈាមដោយប្រយោលកើតឡើង។

សូមរម្លឹកឡើងវិញថា កាលពីថ្ងៃសៅរ៍ ក្រុម Wagner បានចាប់ផ្តើមការបះបោរដ៏ធំមួយ តាមបញ្ជារបស់ប្រធាន Evgeny Prigozhin។ កងទ័ពបានដណ្តើមកាន់កាប់ទីស្នាក់ការកណ្តាលនៃស្រុកខាងត្បូងរបស់យោធារុស្ស៊ីក្នុងទីក្រុង Rostov-on-Don ហើយឆ្ពោះដំណើរទៅមូស្គូ។
ក្រោយមក ការបះបោរបានបញ្ឈប់ខណៈលោក Prigozhin ប្រកាសថាក្រុមទាហានរបស់គាត់ នឹងវិលត្រលប់ទៅជំរំរបស់ពួកគេវិញ បន្ទាប់ពីកិច្ចពិភាក្សាជាមួយប្រធានាធិបតីបេឡារុសលោក Alexander Lukashenko។
ទន្ទឹមនោះ អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov គូសបញ្ជាក់ថា សំណុំរឿងព្រហ្មទណ្ឌប្រឆាំងលោក Prigozhin នឹងត្រូវដកចេញ ហើយក្រុមអ្នកប្រយុទ្ធ Wagner ដែលចូលរួមក្នុងការបះបោរនោះ ក៏ចៀសផុតការកាត់ទោសផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ មេក្រុមទាហានស៊ីឈ្នួលរុស្ស៊ី៖ ពីចុងភៅដ៏ទុកចិត្តរបស់លោកពូទីន ក្លាយជាអ្នកប៉ុនប៉ងធ្វើរដ្ឋប្រហារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


