ព័ត៌មានអន្ដរជាតិ
វៀតណាម ដាក់ឈ្មោះជនសង្ស័យភេរវកម្មនៅ Dak Lak ម្នាក់ទៀត ក្នុងបញ្ជីតាមចាប់ខ្លួន
នាយកដ្ឋានប៉ូលិសក្នុងតំបន់ បាននិយាយនៅថ្ងៃពុធទី៥ខែកក្កដាថា ជនសង្ស័យម្នាក់ទៀតក្នុងករណីអំពើភេរវកម្ម នៅខេត្ត Dak Lak ត្រូវបានដាក់ក្នុងបញ្ជីតាមចាប់ខ្លួន។

ជនសង្ស័យម្នាក់នេះឈ្មោះ Y Hual Eban កើតក្នុងឆ្នាំ១៩៧០ និងមានទីលំនៅភូមិ Map ឃុំ Ea Pok ស្រុក Cu M’gar។ កាលពីថ្ងៃទី៣ខែកក្កដា ប៉ូលិសខេត្ត Dak Lak បានបើកការស៊ើបអង្កេតជាផ្លូវការ លើរូបលោកក្រោមបទចោទប្រកាន់ “អំពើភេរវកម្ម មានបំណងប្រឆាំងនឹងរដ្ឋបាលប្រជាជន”។
កាលពីថ្ងៃទី១១ ខែមិថុនា ជនប្រដាប់អាវុធពីរក្រុម បានវាយប្រហារទីស្នាក់ការគណៈកម្មាធិការប្រជាជននៃឃុំ Ea Tieu និង Ea Ktur ដោយបានសម្លាប់មន្ត្រី និងជនស៊ីវិលចំនួន៩នាក់។

ហើយនៅថ្ងៃទី២៣ខែមិថុនា ភ្នាក់ងារស៊ើបអង្កេតរបស់ប៉ូលិសខេត្ត Dak Lak បានចេញសេចក្តីសម្រេច ស្តីពីការចាប់ផ្តើមដំណើរការផ្លូវច្បាប់ដើម្បីប្រឆាំង និងឃុំខ្លួនបណ្តោះអាសន្នលើជនសង្ស័យចំនួន៧៥នាក់ ក្រោមការចោទប្រកាន់ពីបទភេរវកម្ម។
មន្ត្រីក៏បានចាប់ផ្តើមដំណើរការផ្លូវច្បាប់ ប្រឆាំងនឹងមនុស្សប្រាំពីរនាក់ពីបទ “មិនរាយការណ៍អំពីឧក្រិដ្ឋជន លាក់ឧក្រិដ្ឋជន និងរៀបចំឲ្យឧក្រិដ្ឋជន ចេញចូលឬស្នាក់នៅក្នុងប្រទេសវៀតណាម” ដោយខុសច្បាប់ផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ VN Express
ចុចអាន៖ នៅសល់ជនសង្ស័យប្រដាប់អាវុធ ៥ នាក់ទៀត វៀតណាម មិនទាន់ចាប់បាន ក្រោយរត់ចេញពីខេត្តជាប់ កម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


