ព័ត៌មានអន្ដរជាតិ
ដឹងទេ ប្រធានសភា ថៃ ទទួលបានប្រាក់ខែប៉ុន្មាន?
បន្ទាប់ពីមានភាពជាប់គាំងអស់រយៈពេលជាច្រើនសប្ដាហ៍ ពេលនេះកៅអីប្រធានសភាថៃត្រូវបានរកឃើញហើយ ដោយគណបក្សចលនាឆ្ពោះទៅមុខ និងបក្សភឿថៃសម្រេចជ្រើសតាំងមេដឹកនាំគណបក្ស ប្រាឆាឆាត លោក Wan Muhamad Noor Matha ឲ្យកាន់តំណែងមួយនេះ ។

ទន្ទឹមនោះ ក្រោយការសម្រេចជ្រើសបានប្រធានសភារួចហើយ ក៏មានការបង្ហាញពីប្រាក់បៀវត្សរ៍ក្នុងតំណែងមួយនេះផងដែរ ដោយនៅក្រោមរដ្ឋធម្មនុញ្ញបច្ចុប្បន្ន ប្រធានសភានឹងទទួលបានទឹកប្រាក់ចំនួន ២,១៦៥ ដុល្លារ បូករួមនឹងប្រាក់ឧបត្ថម្ភមុខតំណែងចំនួន ១,៤៣៥ ដុល្លារ សរុបមកតំណែងមួយនេះទទួលបានប្រាក់បៀវត្សរ៍ ៣,៦០០ ដុល្លារក្នុងមួយខែ ។
ទន្ទឹមនោះ ក្រៅពីទទួលបានប្រាក់បៀវត្ស៍ប្រចាំខែហើយ, ប្រធានសភា ក៏ដូចជាសមាជិកសភាផ្សេងទៀតរបស់ថៃ ក៏មានសិទ្ធិទទួលបានប្រាក់ឧបត្ថម្ភដឹកជញ្ជូនផងដែរ នៅពេលពួកគេចូលរួមកិច្ចប្រជុំសភា ខណៈសម្រាប់ការធ្វើដំណើរទៅក្រៅប្រទេសដើម្បីកិច្ចការរដ្ឋ មានតែប្រធានសភា និងតំណាងរាស្រ្ដប៉ុណ្ណោះដែលមានសិទ្ធិទទួលការធានារ៉ាប់រងលើការចំណាយទាំងស្រុងលើការធ្វើដំណើររបស់ពួកគេ ។
ស្របពេលជាមួយគ្នានេះ ប្រធានសភាថៃក៏ទទួលបានអត្ថប្រយោជន៍ផ្នែកវេជ្ជសាស្ត្រផងដែរ ដូចជាការព្យាបាលអ្នកជំងឺក្នុងបន្ទប់សង្គ្រោះបន្ទាន់ ICU ការវះកាត់ ការសម្រាលកូន ការព្យាបាលធ្មេញ និងការពិនិត្យផ្សេងៗទៀតផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Nation Thailand
-
កីឡា១៩ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


