ព័ត៌មានអន្ដរជាតិ
ភ្នាក់ងារអាកាសធាតុ UN ចាត់ទុកសីតុណ្ហភាពក្នុងខែមិថុនា ក្ដៅបំផុតក្នុងកំណត់ត្រាពិភពលោក
អង្គការឧតុនិយមពិភពលោករបស់អង្គការសហប្រជាជាតិ (UN) បាននិយាយថា សីតុណ្ហភាពជាមធ្យមនៅលើពិភពលោកសម្រាប់ខែមិថុនា បានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងកំណត់ត្រា ។

អង្គការឧតុនិយមពិភពលោក (WMO) បាននិយាយថា របាយការណ៍ពីទីភ្នាក់ងារអាកាសធាតុ Copernicus របស់សហភាពអឺរ៉ុបបានបង្ហាញពីសីតុណ្ហភាពសកលសម្រាប់ខែមិថុនា គឺលើសពី ០.៥ អង្សាសេ ដោយលើសពីមធ្យមភាគក្នុងឆ្នាំ ១៩៩១ និងឆ្នាំ ២០២០ ។
WMO បានឲ្យដឹងថា សីតុណ្ហភាពដ៏ក្ដៅនេះ ជាពិសេសនៅក្នុងខែមិថុនា និងនៅដើមខែកក្កដា បានកើតឡើងនៅពេលចាប់ផ្តើមដំណើរនៃបាតុភូត El Nino ដែលត្រូវបានគេរំពឹងថា នឹងជំរុញកំដៅបន្ថែមទៀតទាំងនៅលើផ្ទៃដី និងក្នុងមហាសមុទ្រ ។

ស្របពេលជាមួយគ្នានេះ យោងតាមទីភ្នាក់ងារអង្គការសហប្រជាជាតិបានបញ្ជាក់ទៀតថា សីតុណ្ហភាពលើផ្ទៃសមុទ្រពិភពលោកក៏បានឈានដល់កម្រិតខ្ពស់បំផុតសម្រាប់ខែឧសភា និងខែមិថុនាផងដែរ ។ ជាក់ស្ដែង ទឹកកកសមុទ្រតំបន់អង់តាក់ទិកបានរលាយដល់កម្រិតទាបបំផុតក្នុងខែមិថុនា ពោលមានរហូតដល់ ១៧ ភាគរយឯណោះ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ NHK
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


