ព័ត៌មានអន្ដរជាតិ
ភ្លៀងធ្លាក់ខ្លាំង ១ ពាន់ឆ្នាំម្តង ជន់លិចភាគឦសានសហរដ្ឋអាមេរិក មនុស្សជាង ១៣ លាននាក់ ត្រូវរងគ្រោះ

ភ្លៀងធ្លាក់យ៉ាងគំហុក បង្កជាទឹកជំនន់ភ្លាមៗ បានវាយប្រហារភាគឦសានសហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ ទី១០ ខែកក្កដា ហើយបណ្ដាលឲ្យស្រ្តីម្នាក់ត្រូវបាត់បង់ជីវិត ខណៈអ្នកឧតុនិយមចាត់ទុកថា នេះជា “ព្រឹត្តិការណ៍ភ្លៀងធ្លាក់ខ្លាំង កើតឡើងតែម្តងគត់ក្នុងរយៈពេល ១,០០០ ឆ្នាំ” ។
ទន្ទឹមនោះ ទីភ្នាក់ងារអាកាសធាតុជាតិ បាននិយាយថា ប្រជាជនអាមេរិកជាង ១៣ លាននាក់ ត្រូវរងគ្រោះ ហើយមានការព្រមានចាប់ពីរដ្ឋ New York នៅភាគខាងកើត រហូតដល់ទីក្រុង Boston និងរដ្ឋ Maine នៅភាគឦសាន ។
ស្របពេលជាមួយគ្នានោះ ទីភ្នាក់ងារព្យាករណ៍ឯកជន AccuWeather ក៏បានប៉ាន់ប្រមាណពីការខូចខាត និងការខាតបង់សេដ្ឋកិច្ចជាបឋមផងដែរ ចន្លោះពី ៣ ពាន់លានទៅ ៥ ពាន់លានដុល្លារអាមេរិក ។
ដោយឡែក ជើងហោះហើរជាង ១,០០០ ទាំងទៅ និងមកអាកាសយានដ្ឋានទូទាំងតំបន់ ត្រូវបានពន្យារពេល ឬលុបចោលតែម្តង កាលពីថ្ងៃចន្ទ ដោយសារភ្លៀងធ្លាក់ខ្លាំងពេក ។
រីឯក្រុមហ៊ុន Amtrak វិញ បានផ្អាកសេវាកម្មរថភ្លើងដឹកអ្នកដំណើរនៅទីក្រុង Albany បន្ទាប់ពីទឹកជំនន់ បណ្តាលឲ្យខូចខាតផ្លូវដែក។
សូមបញ្ជាក់ថា រដ្ឋ New York និង Vermont គឺជារដ្ឋដែលរងគ្រោះខ្លាំងជាងគេ ខណៈភ្លៀងធ្លាក់កាន់តែច្រើននឹងបន្តកើតមានពេញមួយយប់ដែលឈានដល់ថ្ងៃអង្គារ ហើយក៏នឹងបង្កើតឲ្យមានជំនន់ទឹកភ្លៀងផងដែរ ៕
ប្រែសម្រួល៖ Vann Vann
ចុចអាន៖ ភាគខាងជើងប្រទេសឥណ្ឌា រងគ្រោះដោយទឹកជំនន់ និងបំណាក់ដី មនុស្ស ២២នាក់ បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


