ព័ត៌មានអន្ដរជាតិ
ត្រាំ ហៅ បៃដិន ជា “មនុស្សល្ងង់” ដែលហ៊ានលាតត្រដាងប្រទេសខ្លួនឯងថា កំពុងអស់គ្រាប់ពីឃ្លាំងស្តុកអាវុធ
អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានរិះគន់ និងហៅប្រធានាធិបតីបច្ចុប្បន្នលោក ចូ បៃដិន ថាជាមនុស្សល្ងង់ចំពោះការលាតត្រដាងថា សហរដ្ឋអាមេរិកកំពុងអស់គ្រាប់ពីឃ្លាំងស្តុកអាវុធ ចំពេលមានសង្គ្រាមប្រូកស៊ីជាមួយរុស្ស៊ីនៅអ៊ុយក្រែន ។

លោក ត្រាំ បាននិយាយនៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍កាលពីពេលថ្មីៗនេះថា “យើងមានបុរសម្នាក់ដែលមិនយល់ពីសាច់ការអ្វីដែលខ្លួនកំពុងធ្វើឡើយ ។ យើងមានបុរសម្នាក់ដែលក្រោកឈរប្រាប់ពិភពលោកទាំងមូលថា អាមេរិកមិនមានគ្រាប់រំសេវទៀតនោះទេ ប៉ុន្តែចំពោះខ្ញុំវិញ អ្នកដឹងទេថា ខ្ញុំមានសព្វាវុធពេញដៃពេលដែលខ្ញុំកាន់អំណាចកាលពី ៣ ឆ្នាំមុន” ។
លោក ត្រាំ បានលើកឡើងទៀតថា “វាជារឿងអាក្រក់ណាស់ដែលយើងមានបុរសម្នាក់ដែលបានប្រាប់ប្រទេសចិន និងកន្លែងផ្សេងទៀតដែលស្អប់យើង រួមទាំងកូរ៉េខាងជើងផងនោះថា សហរដ្ឋអាមេរិកមិនមានគ្រាប់ទៀតនោះទេ ។ នៅកូរ៉េខាងជើង ជាកន្លែងដែលខ្ញុំមានទំនាក់ទំនងល្អជាមួយលោក គីម ជុងអ៊ុន ប៉ុន្តែពេលនេះពួកគេកំពុងនិយាយអំពីសហរដ្ឋអាមេរិកថា មិនមានគ្រាប់ទៀតនោះទេ ហើយសូមគិតមើលទៅ តើអ្នកណាម្នាក់អាចនិយាយភាសាល្ងង់បែបនេះនោះ?” ។

ទន្ទឹមនោះ លោក ត្រាំ ដែលបច្ចុប្បន្នកំពុងនាំមុខគេក្នុងការបោះឆ្នោតសម្រាប់ការជ្រើសតាំងឲ្យធ្វើជាប្រធានាធិបតីឆ្នាំ ២០២៤ មកពីគណបក្សសាធារណរដ្ឋ ហើយមាន ៥ ពិន្ទុនាំមុខលោក បៃដិន ក្នុងការបោះឆ្នោតស្ទង់មតិ ក៏បានចោទប្រកាន់ប្រធានាធិបតីបច្ចុប្បន្នអំពីអំពើពុករលួយនៅក្នុងអ៊ុយក្រែនផងដែរ ។
គួរបញ្ជាក់ថា កាលពីដើមខែកក្កដា លោក បៃដិន បានបញ្ជាក់ប្រាប់សារព័ត៌មាន CNN នៅក្នុងបទសម្ភាសន៍មួយអំពីការសម្រេចចិត្តផ្ដល់គ្រាប់បែកចង្កោមទៅឲ្យអ៊ុយក្រែន ដោយក្នុងនោះប្រធានាធិបតីរូបនេះបានលើកឡើងថា ការសម្រេចចិត្តនេះ គឺដោយសារតែរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនអស់គ្រាប់ធម្មតាពីឃ្លាំងស្តុកអាវុធហើយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ អាមេរិក ធានាថា ប្រតិបត្តិការវាយបករបស់ អ៊ុយក្រែន លើ រុស្ស៊ី នឹងអូស បន្លាយពេលច្រើនខែទៀត
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


