ព័ត៌មានអន្ដរជាតិ
លោក Biden នឹងមិនលើកលែងទោសឲ្យកូនប្រុសដែលជាប់ពាក់ព័ន្ធបទឧក្រិដ្ឋពន្ធ និងកាំភ្លើងឡើយ
អ្នកនាំពាក្យសេតវិមានលោកស្រី Karine Jean-Pierre បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រធានាធិបតីអាមេរិកលោក Joe Biden នឹងមិនលើកលែងទោសដល់កូនប្រុសរបស់គាត់ឈ្មោះ Hunter Biden ដែលកំពុងប្រឈមការចោទប្រកាន់ពីបទឧក្រិដ្ឋទាក់ទងនឹងពន្ធ និងអាវុធនោះទេ ។

ទន្ទឹមនោះ នៅពេលអ្នកសារព័ត៌មានចាក់សួរថាតើមានលទ្ធភាពដែរឬទេដែលលោក Biden អាចបញ្ចប់ការលើកលែងទោសដល់លោក Hunter Biden? លោកស្រី Jean-Pierre បានឆ្លើយថា “ទេ មិនមានការលើកលែងទោសដល់លោក Hunter Biden ឡើយ” ។
លោកស្រីបាននិយាយថា “ខ្ញុំនឹងមិននិយាយឲ្យលើសពីអ្វីដែលខ្ញុំបានចែករំលែកកាលពីពេលកន្លងមកនោះទេ នេះជាបញ្ហាផ្ទាល់ខ្លួនសម្រាប់លោក Hunter Biden ហើយដូចដែលអ្នកដឹងហើយ រឿងនេះគឺធ្វើតាមរបៀបឯករាជ្យដោយក្រសួងយុត្តិធម៌” ។

អ្នកនាំពាក្យសេតវិមានបញ្ជាក់ទៀតថា “លោក Biden និងជំទាវទីមួយ Jill Biden ស្រឡាញ់កូនរបស់គាត់ណាស់ ប៉ុន្តែបញ្ហានេះត្រូវបានដឹកនាំដោយរដ្ឋអាជ្ញាដែលតែងតាំងដោយលោក Donald Trump ដូច្នេះខ្ញុំគ្រាន់តែនឹងមិនធ្វើអត្ថាធិប្បាយលើសពីអ្វីដែលខ្ញុំបាននិយាយកាលពីថ្ងៃព្រហស្បតិ៍នោះទេ” ។
គួរបញ្ជាក់ថា លោក Hunter Biden បានខកខានក្នុងការបង់ប្រាក់ជាង ១ លានដុល្លារនៅក្នុងពន្ធសហព័ន្ធតាមកាលកំណត់កាលពីឆ្នាំ ២០១៧ និង ២០១៨ ខណៈចៅក្រមសហព័ន្ធអាមេរិកនៅទីក្រុង Wilmington រដ្ឋ Delaware កាលពីថ្ងៃពុធក៏បានច្រានចោលសេចក្ដីសុំអង្វររបស់លោក Hunter Biden ឲ្យមានការលើកលែងទោសលើបទចោទប្រកាន់ពាក់ព័ន្ធនឹងពន្ធនេះផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik / The Guardian
ចុចអាន ៖ អាមេរិក បញ្ចុះបញ្ចូលប្រទេសមួយទៀត ឲ្យចូលរួមជាមួយ AUKUS
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


