ព័ត៌មានអន្ដរជាតិ
លោក ពូទីន បង្អួតកម្លាំងយោធា និងសព្វាវុធទំនើបៗ ក្នុងទិវាកងទ័ពជើងទឹករុស្ស៊ី
លោក វ្ល៉ាឌីមៀរ ពូទីន បានបង្ហាញពីកម្លាំងយោធារបស់រុស្ស៊ី ជាមួយនឹងនាវាចម្បាំង នាវាមុជទឹកនុយក្លេអ៊ែរ និងនាវិកជាច្រើននាក់ នៅក្នុងពិធីអបអរសាទរទិវាកងទ័ពជើងទឹកប្រចាំឆ្នាំរបស់ប្រទេសកាលពីថ្ងៃអាទិត្យទី២៩ខែកក្កដា។
នាវា ៤៥ គ្រឿងបូករួមនឹងនាវាមុជទឹកជាច្រើនគ្រឿងទៀត បានចូលរួមក្នុងទិវាកងទ័ពជើងទឹកប្រចាំឆ្នាំរបស់ប្រទេសរុស្ស៊ី ដែលធ្វើឡើងនៅឈូងសមុទ្រហ្វាំងឡង់ និងនៅលើដងទន្លេ Neva ក្នុងទីក្រុង St Petersburg ខណៈកងទ័ពជើងទឹកប្រហែល ៣,០០០ នាក់ ក៏បានចូលរួមក្នុងក្បួនព្យុហយាត្រាលើដីគោកផងដែរ ។
អមដំណើរដោយរដ្ឋមន្ត្រីការពារជាតិ Sergei Shoigu និងមេទ័ពជើងទឹក Nikolai Yevmenov, លោក ពូទីន បានត្រួតពិនិត្យនាវាមួយចំនួន នៅលើទន្លេ Neva រួចមកលោកបានផ្តោតមើលការបង្ហាញសមត្ថភាពកងទ័ពជើងទឹក មុនពេលថ្លែងសុន្ទរកថា។
លោក ពូទីន និយាយថា “ថ្ងៃនេះ រុស្ស៊ីកំពុងអនុវត្តប្រកបដោយទំនុកចិត្ត នូវភារកិច្ចទ្រង់ទ្រាយធំនៃគោលនយោបាយដែនសមុទ្រជាតិរបស់យើង និងកំពុងកសាងកម្លាំងនៃកងទ័ពជើងទឹករបស់យើងយ៉ាងខ្ជាប់ខ្ជួន។ ត្រឹមមួយឆ្នាំនេះ មាននាវាចំនួន ៣០ ប្រភេទផ្សេងៗគ្នា ត្រូវបានបន្ថែមទៅកងនាវា”។
ទោះបីជាយ៉ាងណាក៏ដោយ លោកមិនបានធ្វើអត្ថាធិប្បាយអំពីអ្វីដែលរុស្ស៊ីហៅថា ជាប្រតិបត្តិការយោធាពិសេសរបស់ខ្លួននៅអ៊ុយក្រែននោះទេ។
គួរបញ្ជាក់ថា ការបង្ហាញនេះ កើតឡើងបន្ទាប់ពីយន្តហោះគ្មានមនុស្សបើកចំនួន ៣គ្រឿងបានវាយប្រហារអគារការិយាល័យ និងអគារខ្ពស់ៗកប់ពពកក្នុងទីក្រុងមូស្គូ ដែលក្រសួងការពារជាតិរុស្ស៊ី អះអាងថាជាការប៉ុនប៉ងវាយប្រហារភេរវកម្មដោយទីក្រុងកៀវ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
-
ព័ត៌មានជាតិ៥ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


