ព័ត៌មានអន្ដរជាតិ
ភឿថៃ ចាប់ដៃគូជាមួយបក្សឈ្នះឆ្នោតលំដាប់ទី ៣ ដើម្បីបង្កើតរដ្ឋាភិបាលថ្មី
គណបក្សភឿថៃកាលលពីថ្ងៃចន្ទបានប្រកាសចាប់ដៃជាមួយបក្សភូមិចៃថៃ ដែលជាគណបក្សឈ្នះឆ្នោតលំដាប់ទី ៣ នៅក្នុងរដ្ឋសភា ដើម្បីបង្កើតរដ្ឋាភិបាលថ្មី បន្ទាប់ពីគណបក្សរបស់កូនស្រីលោក ថាក់ស៊ីន មួយនេះបានប្រកាសបំបែកខ្លួនចេញពីគណបក្សចលនាឆ្ពោះទៅមុខរបស់លោក Pita Limjaoenrat ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ រដ្ឋមន្ត្រីក្រសួងសុខភាពសាធារណៈដែលផុតអាណត្តិលោក Anutin Charnvirakul និងជាមេដឹកនាំគណបក្សភូមិចៃថៃ បាននិយាយថា គណបក្សភូមិចៃថៃ បានយល់ព្រមក្នុងការចាប់ដៃគ្នាបង្កើតរដ្ឋាភិបាលជាមួយបក្សភឿថៃ ដោយឈរលើគោលការណ៍ចំនួន ៣ គឺទី១ មិនជ្រៀតជ្រែកជាមួយមាត្រា ១១២ ឬច្បាប់ប្រមាថព្រះមហាក្សត្រ ទី២ បក្សភឿថៃជារដ្ឋាភិបាលសំឡេងភាគច្រើន និងទី៣ បក្សចលនាឆ្ពោះទៅមុខលែងជាផ្នែករបស់រដ្ឋាភិបាលចម្រុះ ។
លោក Anutin បាននិយាយទៀតថា “យើងនឹងធ្វើការរួមគ្នាដើម្បីទទួលបានការគាំទ្រពីសមាជិករដ្ឋសភា និងព្រឹទ្ធសភា ដើម្បីធានាថា អ្វីៗនឹងដំណើរការទៅតាមរដ្ឋធម្មនុញ្ញ ដើម្បីជាប្រយោជន៍ដល់ប្រជាជន និងប្រទេសជាតិ ហើយចំពោះបេក្ខភាពនាយករដ្ឋមន្ត្រីវិញ គណបក្សភូមិចៃថៃ នឹងធ្វើតាមសំណើរបស់បក្សភឿថៃ ដែលដាក់ជូន និងអនុម័តដោយសមាជិកសភា” ។

បើបូកចូលគ្នា គណបក្សទាំងពីរមានសំឡេងក្នុងរដ្ឋសភាចំនួន ២១២ បន្ទាប់ពីគណបក្សភឿថៃដែលជាបក្សឈ្នះឆ្នោតលំដាប់ទី២ ទទួលបាន ១៤១ សំឡេង ខណៈបក្សភូមិចៃថៃ មានសំឡេង ៧១ ក្នុងការបោះឆ្នោតសកលថ្ងៃទី១៤ ខែឧសភា ។ ទោះជាយ៉ាងណា ក្រុមចម្រុះមួយនេះក៏នឹងត្រៀមប្រមែប្រមូលគណបក្សផ្សេងទៀតផងដែរ ដោយសារតែការបង្កើតរដ្ឋាភិបាលថ្មីរបស់ថៃ ត្រូវការសំឡេងគាំទ្រយ៉ាងតិច ៣៧៥ នៃអាសនៈសភាទាំង ៥០០ ។
គួរបញ្ជាក់ថា បើមិនមានអ្វីប្រែប្រួលទេនោះ សម័យប្រជុំរួមគ្នានៃរដ្ឋសភា និងព្រឹទ្ធសភាថៃដើម្បីបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីទី ៣០ របស់ប្រទេស អាចនឹងប្រព្រឹត្តទៅចន្លោះថ្ងៃទី១៨ ឬថ្ងៃទី១៩ ខែសីហា ពោលរយៈពេល ៣ ថ្ងៃ ក្រោយតុលាការធម្មនុញ្ញធ្វើសេចក្ដីសម្រេចលើញត្តិទាក់ទងនឹងការបន្ត ឬដកសិទ្ធិលោក Pita លែងឲ្យឈរឈ្មោះជានាយករដ្ឋមន្ត្រីឬយ៉ាងណា ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Nation Thailand
ចុចអាន ៖ សភា ថៃ ប្រកាសថ្ងៃបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីជុំបន្ទាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៥ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


