ព័ត៌មានអន្ដរជាតិ
លោក ប្រាយុទ្ធ ចូលប្រជុំបិទទ្វារជាមួយមនុស្សសំខាន់ៗ ៣ រូប រួមទាំងលោក ប្រាវីដ ខណៈលទ្ធផលគឺលាក់ជិត
នាយករដ្ឋមន្រ្តីចាំផ្ទះថៃលោក ប្រាយុទ្ធ ចាន់អូចា បានជួបប្រជុំបិទទ្វារជាមួយមនុស្សសំខាន់ៗចំនួន ៣ រូប រួមទាំងមេដឹកនាំគណបក្សប៉ាឡាង ប្រាឆារ៉ាត់ គឺលោក ប្រាវីដ វង់ស៊ូវ៉ាន់, រដ្ឋមន្ត្រីមហាផ្ទៃផុតអាណត្តិលោក អានុពង់ ប៉ាវចិន្តា និងប្រធានព្រឹទ្ធសភាលោក ផនពេជ្រ វីឆីតចូលចាំ ។

ទន្ទឹមនោះ ការប្រជុំបិទទ្វារនេះគឺត្រូវបានលាក់ជិត ខណៈគេដឹងត្រឹមថា លោក ប្រាយុទ្ធ គ្រាន់តែធ្វើពិធីជូនពរថ្ងៃខួបកំណើតដល់លោកឧត្តមសេនីយ ប្រាវីដ ដែលឈានចូលដល់វ័យ ៧៨ ឆ្នាំកាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ នេះប៉ុណ្ណោះ ។
ស្របពេលជាមួយគ្នានេះ អ្នកដែលដឹងពីរឿងរ៉ាវនេះបានបញ្ជាក់ដូចគ្នាថា ក្រោយកិច្ចប្រជុំរយៈពេលប្រហែល ៣០ នាទីនោះ គឺលោកឧត្តមសេនីយ ប្រាយុទ្ធ ដែលទើបប្រកាសចូលនិវត្តន៍ពីនយោបាយ បានត្រឹមឲ្យកន្ត្រកផ្កា និងអំណោយមួយចំនួនដល់លោក ប្រាវីដ និងបានពោលពាក្យថា “សុភមង្គលគ្មានទីបញ្ចប់” ឡើយ ។

ទោះយ៉ាងណា បន្ទាប់ពីកិច្ចប្រជុំបិទទ្វារនោះ លោក ប្រាយុទ្ធ បានចាកចេញពីការិយាល័យភ្លាមៗ ហើយលោកក៏បានបដិសេធសំណើរបស់អ្នកសារព័ត៌មានដែលស្នើសុំឲ្យលោកថតរូបជាមួយលោក ប្រាវីដ និងលោក អានុពង់ ផងដែរ ពោលនាយករដ្ឋមន្ត្រីផុតអាណត្តិរូបនេះបានត្រឹមតែញញឹមដាក់អ្នកសារព័ត៌មានប៉ុណ្ណោះ ។
គួរបញ្ជាក់ថា អ្នកជូនពរផ្សេងទៀតក្នុងឱកាសខួបកំណើតគម្រប់ ៧៨ ឆ្នាំរបស់លោក ប្រាវីដ ក៏រួមមានទាំងមេបញ្ជាការយោធាជាន់ខ្ពស់ អគ្គលេខាធិការអចិន្ត្រៃយ៍ក្រសួងការពារជាតិ និងអ្នកនយោបាយមកពីគណបក្សប៉ាឡាង ប្រាឆារ៉ាត់ ក៏ដូចជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងសង្គមដែលទើបតែផុតអាណត្តិផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Nation Thailand
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


