ព័ត៌មានអន្ដរជាតិ
អ្នកស្លាប់ដោយសារភ្លើងឆេះព្រៃនៅហាវ៉ៃ កើនដល់ ៨០ នាក់ និងបំផ្លាញសំណង់ជាង ២,២០០
អាជ្ញាធរបានបញ្ជាក់ពីអ្នកស្លាប់យ៉ាងតិច ៨០ នាក់នៅក្នុងភ្លើងឆេះព្រៃនៅកោះ Maui នៃរដ្ឋហាវ៉ៃ ដែលបំផ្លិចបំផ្លាញសំណង់ជាង២,២០០ ខណៈវាបានផ្ទុះឡើងកាលពីថ្ងៃអង្គារ ទី0៨ ខែសីហា។

ភ្លើងឆេះព្រៃដ៏សន្ធោសន្ធៅ បានរាលដាលយ៉ាងខ្លាំងដោយសារតែខ្យល់ព្យុះសង្ឃរា Dora ដោយបំផ្លិចបំផ្លាញទីក្រុងប្រវត្តិសាស្ត្រ Lahaina លើកោះ Maui ដែលជាតំបន់ទីក្រុងសំខាន់ រហូតក្លាយជាផេះមួយពព្រិចភ្នែកប៉ុណ្ណោះ។
ទោះយ៉ាងណាក៏ដោយ អាជ្ញាធរក្នុងតំបន់បានប្រកាសថា មនុស្សជាង ១,៤០០ នាក់បានជ្រកកោននៅក្នុងវិទ្យាល័យ និងព្រះវិហារ គិតត្រឹមថ្ងៃសុក្រ ដោយមានទឹកនិងអាហារត្រូវបានគេចែកជូនពួកគេ។
ស្របពេលដែលមជ្ឈមណ្ឌលគ្រោះមហន្តរាយប៉ាស៊ីហ្វិកកាលពីថ្ងៃសៅរ៍ បានចេញផ្សាយការវាយតម្លៃនៃការខូចខាតនៅ Lahaina ដោយនិយាយថាប្រហែល ៨,៨ លានម៉ែត្រការ៉េឬប្រហែល ២,១៧០ ហិចតាត្រូវបានដុត ហើយថា ៨៦ ភាគរយនៃអគារដែលរងផលប៉ះពាល់គឺជាលំនៅដ្ឋាន ដែលបណ្តាលឲ្យត្រូវការជម្រកសម្រាប់មនុស្ស ៤,៥០០នាក់ឯណោះ។
លើសពីនេះទៀតដែរ សំណង់សរុបចំនួន ២,២០៧ បានខូចខាតឬបំផ្លាញខ្ទិចគ្មានសល់ ហើយរដ្ឋាភិបាលត្រូវការទឹកប្រាក់ក្នុងទំហំប្រហែល ៥.៥២ ពាន់លានដុល្លារ ដើម្បីសាងសង់ឡើងវិញនូវអ្វីដែលបានបាត់បង់ពីភ្លើងឆេះព្រៃដ៏សាហាវក្នុងប្រវត្តិសាស្ត្រ៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖វីដេអូរន្ធត់ បង្ហាញឲ្យឃើញ មនុស្សនាំគ្នាចុះទឹក ដើម្បីគេចពីភ្លើងឆេះព្រៃដ៏សាហាវ នៅ ហាវ៉ៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


