ព័ត៌មានអន្ដរជាតិ
អត្រាកំណើតនៅចិនធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងឆ្នាំ ២០២២
កាលពីថ្ងៃអង្គារ ទី១៥ ខែសីហា កាសែត National Business Daily បាននិយាយថា អត្រាកំណើតប្រទេសចិនធ្លាក់ចុះដល់កម្រិតទាបបំផុតត្រឹម ១,០៩ ក្នុងឆ្នាំ ២០២២ ។

តួលេខពីមជ្ឈមណ្ឌលស្រាវជ្រាវចំនួនប្រជាជន និងការអភិវឌ្ឍន៍របស់ប្រទេសចិនបានដាក់ថា នេះជាកម្រិតមានកូនទាបបំផុតក្នុងចំណោមប្រទេសដែលមានប្រជាជនច្រើនជាង ១០០ លាននាក់ ។
ជាក់ស្ដែង អត្រានៃការមានកូនរបស់ប្រទេសចិនគឺទាបប្រហាក់ប្រហែលប្រទេសកូរ៉េខាងត្បូង តៃវ៉ាន់ ហុងកុង និងសិង្ហបុរីដែរ ។

យ៉ាងណាមិញ ទីក្រុងប៉េកាំងកំពុងព្យាយាមលើកកម្ពស់អត្រាកំណើត រួមទាំងការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុ និងការកែលម្អកន្លែងថែទាំកុមារ ដោយសារតែការព្រួយបារម្ភអំពីចំនួនប្រជាជនធ្លាក់ចុះលើកដំបូងក្នុងរយៈពេល ៦០ ឆ្នាំ និងចំនួនប្រជាជនវ័យចំណាស់កើនឡើងយ៉ាងឆាប់រហ័ស។

លើសពីនេះ ប្រទេសចិនអះអាងថា ខ្លួននឹងផ្តោតលើការអប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដើម្បីកែលម្អគុណភាពប្រជាជន និងខិតខំរក្សាអត្រាកំណើតដើម្បីទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចនាពេលអនាគតទៀតផង ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ ប្រទេសជប៉ុននឹងរលាយបាត់សូន្យ បើប្រជាជនមិនប្រឹងយកកូនច្រើន!
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


