ព័ត៌មានអន្ដរជាតិ
អតីតគណបក្សរបស់លោក ប្រាយុទ្ធ ចូលរួមជាមួយក្រុមចម្រុះដឹកនាំដោយ ភឿថៃ
រួបរួមជាតិថៃ ដែលជាអតីតគណបក្សរបស់នាយករដ្ឋមន្ត្រីផុតអាណត្តិលោក ប្រាយុទ្ធ ចាន់អូចា បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ទី១៧ ខែសីហាថា ខ្លួននឹងចូលរួមជាមួយក្រុមចម្រុះដឹកនាំដោយគណបក្សភឿថៃ ហើយនឹងបោះឆ្នោតជ្រើសរើសបេក្ខជននាយករដ្ឋមន្ត្រី របស់គណបក្សភឿថៃ ។

យោងតាមអ្នកនាំពាក្យគណបក្សលោក Akaradej Wongpitakroj បានឲ្យដឹងថា គណបក្សរបស់លោកធ្លាប់បានជូនដំណឹងដល់ភឿថៃហើយថា ខ្លួននឹងមិនចូលរួមជាមួយក្រុមចម្រុះឡើយ ប្រសិនបើវារួមបញ្ចូលបក្ស ដែលមានគោលការណ៍ធ្វើវិសោធនកម្មច្បាប់ប្រមាថព្រះមហាក្សត្រ។
ទោះបីជាយ៉ាងណាក៏ដោយ ឥឡូវនេះបើតាមការបញ្ជាក់ពីលោក Akaradej, គណបក្សភឿថៃបានអះអាងហើយថា សម្ព័ន្ធរបស់ខ្លួនគឺមិនមានគណបក្សណាដែលចង់កែប្រែច្បាប់ប្រមាថព្រះមហាក្សត្រនោះទេ ទើបបក្សរបស់លោកយល់ព្រមបោះឆ្នោតឲ្យភឿថៃ ។

ស្របពេលជាមួយគ្នានោះដែរ អ្នកនាំពាក្យខាងលើបានបដិសេធថា គណបក្សរបស់លោក នឹងមិនទទួលបានការផ្តល់ជូននូវតំណែងរដ្ឋមន្ត្រីចំនួន ៤ នោះទេ ។
ជាមួយនឹងការវិវឌ្ឍនចុងក្រោយនេះ បេក្ខជនខាងគណបក្សភឿថៃ នឹងទទួលបានសំឡេងយ៉ាងតិច ៣១៤ ពេលសភាប្រជុំរួមគ្នា នៅថ្ងៃទី២២ ខែសីហា ដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រី។
សូមបញ្ជាក់ថា គណបក្សរួបរួមជាតិថៃ បានឈ្នះត្រឹមតែ ២៣ អាសនៈមណ្ឌលប៉ុណ្ណោះក្នុងការបោះឆ្នោតថ្ងៃទី១៤ ខែឧសភា ប៉ុន្តែប្រជាប្រិយភាពរបស់នាយករដ្ឋមន្ត្រីក្នុងចំណោមអ្នកបោះឆ្នោតអភិរក្ស បានជួយគណបក្សនេះរកសំឡេងឆ្នោតបាន ៤.៧ លានសន្លឹក ពោលគឺស្ថិតនៅលំដាប់ទី៣ បន្ទាប់ពីគណបក្សចលនាឆ្ពោះទៅមុខ ដែលជាប់លេខ១ មាន ១៤.៤ លានសំឡេង និងភឿថៃជាប់លេខ ២ មាន ១០.៩ លានសំឡេង ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Thai PBS, Bangkok Post
ចុចអាន៖ ប្រធានសភា ថៃ លើកពេលបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ទៅសប្ដាហ៍ក្រោយ
-
កីឡា១៥ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


