ព័ត៌មានអន្ដរជាតិ
ដំណឹងល្អមួយទៀត! វ៉ាក់សាំងកូវីដចាក់តែមួយដូសរបស់ Johnson & Johnson បង្ហាញប្រសិទ្ធភាព៦៦ភាគរយ
ក្រុមហ៊ុន Johnson & Johnson បាននិយាយថា វ៉ាក់សាំងតែមួយដូសរបស់ខ្លួនគឺមានប្រសិទ្ធភាព៦៦ភាគរយ ក្នុងការការពារជំងឺកូវីដ១៩នៅទូទាំងពិភពលោក។

វ៉ាក់សាំងចាក់តែមួយលើក ដែលត្រូវបានបង្កើតឡើងដោយសាខាឱសថ Janssen របស់ក្រុមហ៊ុន Johnson & Johnson គឺមានប្រសិទ្ធភាព៦៦ភាគរយជាទូទៅក្នុងការការពារជំងឺកូវីដ១៩កម្រិតធ្ងន់ធ្ងរ, ២៨ថ្ងៃបន្ទាប់ពីការចាក់វ៉ាក់សាំង។

ក្រុមហ៊ុននេះនិយាយថា វ៉ាក់សាំងរបស់ខ្លួនមានប្រសិទ្ធភាព៧២ភាគរយក្នុងការការពារជំងឺកូវីដនៅសហរដ្ឋអាមេរិកប៉ុន្តែអត្រាទាបជាងនេះគឺ ៦៦ភាគរយត្រូវបានគេសង្កេតឃើញទូទាំងពិភពលោកក្នុងការសាកល្បងទ្រង់ទ្រាយធំដែលធ្វើឡើងនៅទូទាំងទ្វីបចំនួន៣ និងប្រឆាំងជាមួយវីរុសបម្លែងខ្លួនផ្សេងៗ។
ចក្រភពអង់គ្លេសបានធានាទិញវ៉ាក់សាំងនេះចំនួន៣០លានដូសដើម្បីចាក់ ប្រសិនបើមានការយល់ព្រមពីនិយតករ ហើយកំពុងពិចារណាទិញរាប់លានដូសទៀត។

ឆ្លើយតបទៅនឹងព័ត៌មានអំពីការសាកល្បងជោគជ័យនៃវ៉ាក់សាំងរបស់ Johnson & Johnson, រដ្ឋមន្ត្រីក្រសួងសុខាភិបាលអង់គ្លេសលោក Matt Hancock បានបង្ហោះ Twitter ថា “នេះគឺជាដំណឹងល្អបន្ថែមទៀតពី Janssen លើវ៉ាក់សាំង។ ប្រសិនបើថ្នាំនេះត្រូវបានអនុម័តមែននោះ វាអាចជួយជំរុញកម្មវិធីចាក់វ៉ាក់សាំងរបស់យើងបានយ៉ាងខ្លាំង ជាពិសេសវ៉ាក់សាំងដែលចាក់តែមួយដូស”។

លោកបន្តថា “នៅពេលទិន្នន័យពេញលេញត្រូវបានបញ្ជូនទៅភ្នាក់ងារថ្នាំនិងសុខភាព ពួកគេនឹងពិចារណាលើភ័ស្តុតាងដើម្បីកំណត់ថាតើវ៉ាក់សាំងនេះត្រូវតាមស្តង់ដារសុវត្ថិភាព ប្រសិទ្ធភាពនិងគុណភាពដែរឬក៏អត់”៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Mirror
ចុចអាន៖ EU អនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុន AstraZeneca
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


