ព័ត៌មានអន្ដរជាតិ
លោក ប្រាយុទ្ធ ចង់ក្លាយជាពលរដ្ឋសាមញ្ញម្នាក់ដោយគ្មានឯកសិទ្ធិពិសេស
កាលពីថ្ងៃអង្គារទី២៩ខែសីហា នាយករដ្ឋមន្ត្រីផុតអាណត្តិរបស់ប្រទេសថៃ លោក ប្រាយុទ្ធ ចាន់អូចា បានធ្វើជាប្រធានកិច្ចប្រជុំគណៈរដ្ឋមន្ត្រីចុងក្រោយរបស់លោក ដោយនិយាយថា លោកពេញចិត្តចំពោះការអនុវត្តរបស់រាជរដ្ឋាភិបាល ក្នុងរយៈពេល៤ឆ្នាំកន្លងមកនេះ។

បន្ទាប់ពីជំនួបនោះ លោក ប្រាយុទ្ធ បានថតរូបជាមួយគណៈរដ្ឋមន្ត្រីចាស់ មន្ត្រីរដ្ឋាភិបាល និងកម្មករ បន្ទាប់មកអ្នកទាំងអស់ បានទទួលទានអាហារថ្ងៃត្រង់ជាមួយគ្នា។
នៅពេលអ្នកកាសែតសួរថា តើលោកចង់ឲ្យរដ្ឋាភិបាលថ្មីធ្វើអ្វីខ្លះ លោក ប្រាយុទ្ធ ឆ្លើយថា “គួរទុកឲ្យរដ្ឋាភិបាលថ្មីធ្វើអ្វីដែលពួកគេគិតថាសម”។
ហើយនៅពេលសួរថាតើលោកនឹងធ្វើអ្វី ក្រោយពេលចុះចេញពីតំណែង លោក ប្រាយុទ្ធ និយាយថា “ខ្ញុំចង់សម្រាក និងចំណាយពេលច្រើនជាមួយគ្រួសារ។ ខ្ញុំនឹងក្លាយជាពលរដ្ឋសាមញ្ញម្នាក់ដោយគ្មានឯកសិទ្ធិពិសេស”។
គួរបញ្ជាក់ថា លោក ប្រាយុទ្ធ បានឡើងកាន់អំណាច បន្ទាប់ពីធ្វើរដ្ឋប្រហារយោធាទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតរបស់គណបក្សភឿថៃដឹកនាំដោយលោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ត្រា កាលពីខែឧសភា ឆ្នាំ២០១៤។
ក្រោយមកលោក ប្រាយុទ្ធ បានបន្តតំណែងនាយករដ្ឋមន្ត្រីសាជាថ្មីនៅឆ្នាំ២០១៩ បន្ទាប់ពីគណបក្ស ប៉ាឡាង ប្រាឆារ៉ាត់ តែងតាំងលោកជាបេក្ខជននាយករដ្ឋមន្ត្រីរបស់ខ្លួន និងបានបង្កើតរដ្ឋាភិបាលចម្រុះ ក្រោយការបោះឆ្នោតសកលនៅឆ្នាំនោះ ប៉ុន្តែនៅឆ្នាំ២០២៣នេះ លោកបានប្រកាសចូលនិវត្តន៍ពីឆាកនយោបាយ ក្រោយគណបក្សថៃរួបរួមជាតិដែលបានតែងតាំងលោកជាបេក្ខជននាយករដ្ឋមន្ត្រី រងបរាជ័យយ៉ាងធ្ងន់ធ្ងរក្នុងការបោះឆ្នោតសកលថ្ងៃទី១៤ ខែឧសភា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ ប្រទេស ថៃ រយៈពេល ៩ ឆ្នាំក្រោមការកាន់អំណាចរបស់នាយករដ្ឋមន្ត្រីផុត អាណត្តិ ប្រាយុទ្ធ ចាន់អូចា
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២២ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026
-
កីឡា៤ ម៉ោង agoយុវតី បឿន ស្រីឡែន ចាប់អាជីពប្រដាល់ព្រោះចង់រកចំណូលជួយដល់គ្រួសារ និងសាងកេរ្តិ៍ឈ្មោះលើវិថីកីឡាមួយនេះ


