ព័ត៌មានអន្ដរជាតិ
រុស្ស៊ី បញ្ចេញមីស៊ីលនុយក្លេអ៊ែរខ្លាំងបំផុតលើលោក បាញ់តែមួយគ្រាប់អាចពន្លិចអង់គ្លេស ចូលសមុទ្របាន
លោក វ្ល៉ាឌីមៀរ ពូទីន បានដាក់ពង្រាយមីស៊ីលនុយក្លេអ៊ែរដ៏មានឥទ្ធិពលបំផុតរបស់ពិភពលោក ឈ្មោះថា Satan-2 ជាលើកដំបូង។

ប្រព័ន្ធមីស៊ីលអន្តរទ្វីបគ្មានអ្វីបញ្ឈប់បាន មានល្បឿន២៥៥៥៦គីឡូម៉ែត្រក្នុងមួយម៉ោងប្រភេទនេះ ត្រូវបានប្រជាជនរុស្ស៊ីស្គាល់ថាជាមីស៊ីល Sarmat ហើយមានទំហំប៉ុនប៉មកម្ពស់១៤ជាន់។ វាអាចផ្ទុកដោយក្បាលគ្រាប់នុយក្លេអ៊ែរបានច្រើនទៀតផង។
សេចក្តីប្រកាសនេះ គឺចេញពីលោក Yury Borisov ដែលជាប្រធានទីភ្នាក់ងារអវកាសរុស្ស៊ី។ លោកបានប្រាប់សិស្សនិស្សិត ក្នុងព្រឹត្តិការណ៍អប់រំមួយថា មីស៊ីលយុទ្ធសាស្ត្រ Sarmat ត្រូវបានដាក់ឲ្យបំពេញកាតព្វកិច្ចប្រយុទ្ធហើយ។ ទោះបីជាយ៉ាងណាក៏ដោយ លោកមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទេ។
ដំបូងឡើយ មីស៊ីលទម្ងន់២០៨តោននេះ ត្រូវបានប្រកាសដាក់ឲ្យធ្វើប្រតិបត្តិការនៅចុងឆ្នាំមុន ប៉ុន្តែត្រូវពន្យារពេលវិញ ដោយអាថ៌កំបាំងជាទីបំផុត។

លើសពីនេះ អ្នកឃោសនារុស្ស៊ីថែមទាំងអួតទៀតថា បាញ់តែមួយគ្រាប់ មីស៊ីលនេះអាចពន្លិចប្រទេសអង់គ្លេស នៅក្រោមសមុទ្របាន។
ចំណាត់ការនេះកើតឡើង ចំពេលប្រទេសលោកខាងលិចអះអាងថា រុស្ស៊ីកំពុងបរាជ័យក្នុងសង្គ្រាមនៅអ៊ុយក្រែន ខណៈទីក្រុងកៀវ ដណ្តើមបានទឹកដីមកវិញខ្លះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ រុស្ស៊ី ធ្វើសមយុទ្ធបាញ់អាវុធនុយក្លេអ៊ែរទ្រង់ទ្រាយធំ ព្រមានលោកខាងលិច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


