Connect with us

ព័ត៌មានអន្ដរជាតិ

ខ្លឹមសារទាំងស្រុងនៃសេចក្តីថ្លែងការណ៍ដាក់ប្រទេសក្នុងគ្រាអាសន្នរបស់កងទ័ព មីយ៉ាន់ម៉ា

បានផុស

នៅ

កងទ័ពមីយ៉ាន់ម៉ាបានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ននៅថ្ងៃចន្ទនេះ ខណៈខ្លួនធ្វើការឃុំឃាំងមេដឹកនាំរដ្ឋាភិបាលជាន់ខ្ពស់ដើម្បីឆ្លើយតបទៅនឹងការចោទប្រកាន់ អំពីការក្លែងបន្លំក្នុងពេលបោះឆ្នោតសកលខែវិច្ឆិកា។

វីដេអូមួយដែលផ្សាយលើកញ្ចក់ទូរទស្សន៍គ្រប់គ្រងដោយយោធាបាននិយាយថា អំណាចត្រូវបានប្រគល់ទៅឲ្យមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធគឺលោកឧត្ដមសេនីយ៍ Min Aung Hlaing។

This image has an empty alt attribute; its file name is https___cdn.cnn_.com_cnnnext_dam_assets_170921144849-min-aung-hlaing-myanmar-1024x576.jpg
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខាងក្រោមនេះគឺជាសេចក្តីថ្លែងការណ៍ដែលអាននៅលើកញ្ចក់ទូរទស្សន៍ Myawaddy (MWD)៖

បញ្ជីឈ្មោះអ្នកបោះឆ្នោតដែលត្រូវបានប្រើក្នុងពេលបោះឆ្នោតសកលពហុបក្ស ដែលត្រូវបានធ្វើឡើងនៅថ្ងៃទី៨ខែវិច្ឆិកាគឺត្រូវបានរកឃើញថា មានភាពមិនស្របគ្នាទាល់តែសោះហើយគណៈកម្មាធិការបោះឆ្នោតសហភាព (UEC) មិនបានដោះស្រាយបញ្ហានេះទេ។

ថ្វីបើអធិបតេយ្យភាពរបស់ប្រទេសត្រូវតែយកពីប្រជាជនក៏ដោយ ប៉ុន្តែមានការក្លែងបន្លំដ៏គួរឲ្យភ័យខ្លាចនៅក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោតអំឡុងការបោះឆ្នោតសកលតាមបែបប្រជាធិបតេយ្យដែលផ្ទុយពីការធានានូវស្ថិរភាពប្រជាធិបតេយ្យ។

ការបដិសេធដោះស្រាយបញ្ហាបន្លំបញ្ជីឈ្មោះអ្នកបោះឆ្នោត និងការខកខានចាត់វិធានការហើយធ្វើតាមសំណើរសុំពន្យារពេលប្រជុំសភាជាន់ទាបនិងសភាជាន់ខ្ពស់ គឺមិនស្របតាមមាត្រាទី៤១៧នៃរដ្ឋធម្មនុញ្ញឆ្នាំ២០១៨ទេ និងអាចនាំឲ្យមានការបែកបាក់សាមគ្គីភាពជាតិ។

ដោយសារតែសកម្មភាពបែបនេះ មានការតវ៉ាជាច្រើនបានកើតឡើងនៅតាមទីប្រជុំជននិងទីក្រុងនានាក្នុងប្រទេសមីយ៉ាន់ម៉ា ដើម្បីបង្ហាញពីភាពមិនទុកចិត្តរបស់ពួកគេចំពោះ UEC។

គណបក្សផ្សេងទៀតនិងប្រជាជន ក៏ត្រូវបានគេរកឃើញថាបានបង្ករឿងផ្សេងៗគ្នារួមមានទាំងការបង្ហាញទង់ជាតិដែលកំពុងបំផ្លាញយ៉ាងខ្លាំងដល់សន្តិសុខជាតិផងដែរ។

បើបញ្ហានេះមិនត្រូវបានដោះស្រាយទេនោះ វានឹងរាំងស្ទះដល់មាគ៌ាប្រជាធិបតេយ្យហើយដូច្នេះត្រូវតែដោះស្រាយតាមច្បាប់។

ដូច្នេះ ការដាក់ប្រទេសក្នុងគ្រាអាសន្នត្រូវបានប្រកាសដោយស្របតាមមាត្រាទី៤១៧នៃរដ្ឋធម្មនុញ្ញឆ្នាំ២០០៨។

ដើម្បីអនុវត្តការត្រួតពិនិត្យបញ្ជីឈ្មោះអ្នកបោះឆ្នោតនិងចាត់វិធានការ អំណាចនៃការបង្កើតច្បាប់ អភិបាលកិច្ចនិងយុត្តាធិការរបស់ប្រទេសត្រូវបានប្រគល់ទៅឲ្យអគ្គមេបញ្ជាការ ដោយយោងតាមរដ្ឋធម្មនុញ្ញឆ្នាំ២០០៨ មាត្រាទី៤១៨ អនុក្រឹត្យ (ក)។ ស្ថានភាពគ្រាអាសន្នមានប្រសិទ្ធភាពនៅទូទាំងប្រទេស ហើយរយៈពេលនៃភាពអាសន្នត្រូវបានកំណត់រយៈពេលមួយឆ្នាំ ដោយចាប់ផ្តើមពីថ្ងៃដែលបទបញ្ជានេះត្រូវបានប្រកាសស្របតាមមាត្រា៤១៧នៃរដ្ឋធម្មនុញ្ញឆ្នាំ២០០៨៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Al Jazeera

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទី មុន

រដ្ឋបាលខេត្តសៀមរាប បើកយុទ្ធនាការតេស្តរក សារធាតុញៀនលើមន្ត្រីរាជការរបស់ខ្លួន

ព័ត៌មានជាតិ១១ នាទី មុន

អ្នកជំនាញអន្តរជាតិ ចែករំលែកបទពិសោធដល់អង្គភាពប្រឆាំងអំពើពុករលួយ លើការគ្រប់គ្រងទំនាស់ផលប្រយោជន៍

ជីវិតកម្សាន្ដ១៣ នាទី មុន

នាដការី សុខគា គឹមលាង មោទនភាពកើតជាកូនខ្មែរចូលរួមកិច្ចការពារថែរក្សាសម្បត្តិបេតិកភណ្ឌជាតិ

ព័ត៌មានជាតិ១៦ នាទី មុន

ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន ផ្លាស់ប្ដូរ អនុស្សរណៈយោគយល់គ្នាជាមួយ វិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា និងបើកវគ្គបណ្ដុះបណ្ដាលការងារកំបោរក្នុងវិស័យសំណង់

ព័ត៌មានជាតិ២៣ នាទី មុន

បន្ទប់រង់ចាំពិសេសនៅព្រលានយន្តហោះសៀមរាបមាន ៥ បន្ទប់ បែងចែកខុសៗគ្នាតាមឋានៈតួនាទី

Sokha Hotels

ព័ត៌មានពេញនិយម