ព័ត៌មានអន្ដរជាតិ
មេដឹកនាំ ២ រូប យកកូនប្រុសមកចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន
មេដឹកនាំដែលបានអញ្ជើញមកដល់ប្រទេសឥណ្ឌូណេស៊ីដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៣ និងកិច្ចប្រជុំពាក់ព័ន្ធនៅទីក្រុងហ្សាការតា សុទ្ធតែយកភរិយាមកតាម ខណៈបុរស២រូបមិនបានរួមដំណើរជាមួយដៃគូ តែបែរយកកូនប្រុសជំនួសវិញ។

ក្នុងនោះដែរ បណ្ដាញព័ត៌មានធំៗមានការចាប់អារម្មណ៍និងសង្កេតឃើញថា មេដឹកនាំ២រូបប៉ុណ្ណោះដែលអមដំណើរជាមួយកូនប្រុស ទីមួយស្តេចស៊ុលតង់នៃប្រទេសព្រុយណេ និងនាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau ។
ស្ដេចស៊ុលតង់ Bolkiah បានយាងទៅដល់ជាមួយបុត្រា Abdul Mateen ដែលមានព្រះជន្ម៣២វស្សា។ ទ្រង់យាងចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Soekarno-Hatta កាលពីថ្ងៃចន្ទ។ ស្របពេលដែលលោក Trudeau អមដំណើរដោយកូនប្រុសច្បងលោក Xavier មានអាយុត្រឹមតែអាយុ ១៥ ឆ្នាំ ។ អ្នកទាំងពីរបានមកដល់កាលពីថ្ងៃអង្គារក្រោយស្ដេចស៊ុលតង់មួយថ្ងៃ។
ទោះយ៉ាងណាក៏ដោយ បុត្រាទី ១០ របស់ស្តេចស៊ុលតង់អង្គនេះត្រូវបានសារព័ត៌មានធំៗក្នុងពិភពលោកបញ្ជាក់ឲ្យដឹងថា ទ្រង់មានឋានៈធំក្នុងយោធាព្រុយណេ មានទម្លាប់បំពេញព្រះរាជកិច្ចព្រះរាជដំណើរឡាយព្រះហត្ថលេខាជាមួយបិតាមកច្រើនដងហើយ។ ទ្រង់ត្រូវបានកត់ត្រាជាលើកដំបូងដោយប្រព័ន្ធផ្សព្វផ្សាយអនឡាញរបស់ព្រុយណេ ឈ្មោះ The Schoop ក្នុងពេលដែលបុត្រា Mateen អមដំណើរព្រះបិតាក្នុងខែតុលា ឆ្នាំ ២០១៨។ លើកដំបូងគឺដំណើរទស្សនកិច្ចទៅកាន់ប្រទេសហ្ស៊កដានី ជាកន្លែងដែលស្ដេចស៊ុលតង់ និងស្តេច Abdullah II ចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើវិស័យទេសចរណ៍ ការពារជាតិ និងហេដ្ឋារចនាសម្ព័ន្ធ។

នៅក្នុងខែដដែលទ្រង់បានអមដំណើរស្ដេចស៊ុលតង់ក្នុងបេសកកម្មការទូត។ លើកនេះបានទៅក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិក ជាទីតាំងនៃកិច្ចប្រជុំអាស៊ាន-សហភាពអឺរ៉ុប។ លើកនេះទ្រង់យាងព្រះរាជកិច្ចពិភាក្សាអំពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងតំបន់ទាំងពីរ។ ចាប់តាំងពីពេលនោះមក រាជបុត្រានៃព្រុយនេះ តែងតែអមដំណើរបិតាទៅប្រទេសផ្សេងៗ។
ដោយឡែក ងាកទៅកាន់នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បានបង្ហាញខ្លួនដោយពានាក្រមាត្បាញ ព្រមទាំងរីករាយនឹងការសម្តែងរបាំប្រពៃណី Betawi នៅពេលមកដល់អាកាសយានដ្ឋានអន្តរជាតិ Soekarno-Hatta ទីក្រុង Tangerang នៅថ្ងៃអង្គារ។ លោកត្រូវបានអមដំណើរដោយកូនប្រុសច្បងគឺ Xavier។ មិនដូចរាជបុត្រ Mateen ទេ Xavier អមដំណើរឪពុកដោយសារតែសម្រាកពីរដូវក្តៅពីវិទ្យាល័យតែប៉ុណ្ណោះ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖រាជបុត្រ Mateen នៅតែយាងអមព្រះរាជដំណើរស្ដេចស៊ុលតង់ ក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅឥណ្ឌូណេស៊ី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


