ព័ត៌មានអន្ដរជាតិ
រាជបុត្រ Mateen នៅតែយាងអមព្រះរាជដំណើរស្ដេចស៊ុលតង់ ក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅឥណ្ឌូណេស៊ី
ព្រះអង្គម្ចាស់ Abdul Mateen នៅតែយាងអមព្រះរាជដំណើរស្ដេចស៊ុលតង់ព្រុយណេ Hassanal Bolkiah ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ទៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី កាលពីម្សិលមិញនេះ។

ដោយឡែក នៅលើបណ្ដាញសង្គម Instagram របស់បុត្រាទី ១០ របស់ស្តេចស៊ុលតង់អង្គនេះ បានបង្ហោះរូបភាព២សន្លឹកក្នុងដំណើរមកដល់អាកាសយានដ្ឋានអន្តរជាតិ Soekarno-Hatta ដោយទ្រង់ទាំងពីរយាងចុះពីយន្តហោះឯកជន ចូលដល់ទឹកដីនៃប្រទេសឥណ្ឌូណេស៊ីទាំងព្រះភ័ក្ររីករាយ។
លើសពីនេះដែរ ក្សត្រនៃប្រទេសព្រុយណេត្រូវបានស្វាគមន៍ដោយរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងនិងព័ត៌មាន, ឯកឧត្តមរដ្ឋមន្ត្រីនៅទីស្តីការនាយករដ្ឋមន្រ្តី, រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងសេដ្ឋកិច្ច, រដ្ឋមន្ត្រីក្រសួងការបរទេស, និងភារធារីនៅស្ថានទូតព្រុយណេប្រចាំប្រទេសឥណ្ឌូណេស៊ី រង់ចាំស្វាគមន៍យ៉ាងកក់ក្ដៅថែមទៀត។

ដូចសព្វមួយដង អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍ពីសំណាក់អ្នកតាមដាន គឺវត្តមានរបស់ព្រះរាជបុត្រា Abdul Mateen តែងតែឆក់ការចាប់អារម្មណ៍ពីសំណាក់អ្នកលេងអ៊ីនធឺណិត ខណៈទ្រង់អមដំណើរស្ដេចស៊ុលតង់ដែលជាបិតាជាច្រើនដង ក្នុងដំណើរទស្សនកិច្ចផ្លូវការនានា។
គួររម្លឹកថា នេះមិនមែនជាលើកទីមួយនោះទេ ដែលរាជបុត្រមានព្រះជន្ម ៣២ ព្រះវស្សាអមដំណើរព្រះបិតាទ្រង់ប្រទេសផ្សេងៗ។ កាលពីខែឧសភា ឆ្នាំ២០២៣កន្លងទៅនេះ ទ្រង់ក៏ធ្លាប់អមដំណើរបិតាដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នៅទីក្រុង Labuan Bajo រដ្ឋ East Nusa Tenggara ប្រទេសឥណ្ឌូណេស៊ីម្ដងរួចទៅហើយ។ កាលណោះមន្តស្នេហ៍របស់ព្រះអង្គម្ចាស់បានឆក់ការចាប់អារម្មណ៍ពីសំណាក់អ្នកលេងអ៊ីនធឺណិតឥណ្ឌូណេស៊ីយ៉ាងភ្លូកទឹកភ្លូកដីផងដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖រាជបុត្រ Mateen រាយមន្តស្នេហ៍ដល់ ឥណ្ឌូណេស៊ី ក្រោយអមស្ដេចស៊ុលតង់ ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


