ព័ត៌មានអន្ដរជាតិ
Apple ខាតបង់ ២០០ ពាន់លានដុល្លារ ក្រោយ ចិន ហាមមិនឲ្យប្រើ iPhone
ភាគហ៊ុនរបស់ក្រុមហ៊ុន Apple កាលពីថ្ងៃព្រហស្បតិ៍បានធ្លាក់ចុះ ២.៩ ភាគរយ ហើយជាការខាតបង់តម្លៃប្រមាណ ២០០ ពាន់លានដុល្លារ ត្រឹមតែពេល ២ ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមានរបាយការណ៍ថា ចិនគ្រោងនឹងពង្រីកការហាមឃាត់ការប្រើប្រាស់ iPhone ដល់ភ្នាក់ងារ និងក្រុមហ៊ុនដែលគាំទ្រដោយរដ្ឋាភិបាល ។

ប្រទេសចិន គឺជាទីផ្សារបរទេសដ៏ធំបំផុតសម្រាប់ផលិតផល Apple ដែលការលក់នៅចិន មានតម្លៃប្រហែល ១ ភាគ ៥ នៃប្រាក់ចំណូលសរុបរបស់ក្រុមហ៊ុនកាលពីឆ្នាំមុន ។ អ្នកវិភាគនៅក្រុមហ៊ុនស្រាវជ្រាវ TechInsights ប៉ាន់ប្រមាណថា នៅត្រីមាសមុននៃឆ្នាំនេះ ការលក់ iPhone នៅក្នុងប្រទេសចិន មានចំនួនច្រើនជាងនៅអាមេរិកទៅទៀត ។
ចំពោះការហាមប្រាមពីសំណាក់ចិនត្រូវបានគេសង្កេតឃើញថា កៀកទៅនឹងថ្ងៃដែលក្រុមហ៊ុន Apple គ្រោងប្រកាសពីការចេញលក់ផលិតផល iPhone 15 របស់ខ្លួននាពេលឆាប់ៗខាងមុខនេះ ។

គួរបញ្ជាក់ថា កាលពីថ្ងៃពុធ កាសែត Wall Street Journal បានរាយការណ៍ពីការហាមឃាត់របស់ចិនលើការប្រើប្រាស់ទូរស័ព្ទ iPhone សម្រាប់មន្ត្រីថ្នាក់កណ្តាល ។ ទន្ទឹមនឹងនេះសារព័ត៌មាន Bloomberg ក៏បានចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ផងដែរថា ការហាមឃាត់ទាំងនោះ ត្រូវបានពង្រីកដល់ក្រុមហ៊ុនដែលគាំទ្រដោយរដ្ឋ រួមទាំងក្រុមហ៊ុនថាមពលយក្ស PetroChina ដែលផ្តល់ការងារដល់កម្មកររាប់លាននាក់ និងគ្រប់គ្រងផ្នែកដ៏ធំនៃសេដ្ឋកិច្ចចិន ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ CNN
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


