ព័ត៌មានអន្ដរជាតិ
ពិភពលោកកំពុងសើចចំអកឲ្យ អាមេរិក ដែលលុបចោលអាជ្ញាប័ណ្ណខួងយកប្រេង និងឧស្ម័ន
អភិបាលរដ្ឋអាឡាស្កា លោក Mike Dunleavy បានប្រកាសថា ការសម្រេចចិត្តរបស់រដ្ឋាភិបាលអាមេរិកក្នុងការលុបចោលអាជ្ញាប័ណ្ណខួងយកប្រេង, ឧស្ម័ន និងហាមឃាត់ការខួងយកប្រេងបន្ថែមទៀត ដូចរំខានសេដ្ឋកិច្ចរបស់ប្រទេស និងធ្វើឲ្យពិភពលោកសើចចំអក។

រដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden កាលពីថ្ងៃពុធបានលុបចោលអាជ្ញាប័ណ្ណខួងយកប្រេង និងឧស្ម័នរយៈពេលប្រាំពីរឆ្នាំ ដែលបានផ្តល់ទៅឲ្យអាជ្ញាធរអភិវឌ្ឍន៍ឧស្សាហកម្ម និងនាំចេញអាឡាស្កា (AIDEA) ដោយអតីតប្រធានាធិបតី Donald Trump។
លោក Biden បាននិយាយកាលពីថ្ងៃសៅរ៍ថា វិធានការទាំងពីរនេះ “នឹងជួយការពារទឹកដី សត្វព្រៃនៅតំបន់អាក់ទិក សម្រាប់ជំនាន់ក្រោយៗទៀត។ ជាពិសេសនឹងបន្តចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីឆ្លើយតបនឹងភាពបន្ទាន់នៃវិបត្តិអាកាសធាតុផងដែរ”។
ថ្លែងទៅកាន់ Fox News កាលពីថ្ងៃព្រហស្បតិ៍ លោក Dunleavy បាននិយាយថា “នេះពិតជាគ្មានន័យអ្វីឡើយ ពីទស្សនៈណាមួយ លុះត្រាតែគោលដៅរបស់អ្នកគឺជំរុញឲ្យថ្លៃប្រេង និងឧស្ម័នឡើងថ្លៃខ្លាំង ដូច្នេះវាធ្វើឲ្យតម្លៃកកើតឡើងវិញមួយចំនួនមានតម្លៃថោក”។
លោក Dunleavy បានអះអាងទៀតថា រុស្ស៊ី, ចិន, អារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់ កំពុងសើចចំអក ចំពោះគោលនយោបាយថាមពលរបស់លោក Biden ។
យ៉ាងណាមិញ តម្លៃប្រេងសាំងបានហក់ឡើង ដោយឈានដល់កម្រិតខ្ពស់បំផុតជាមធ្យមត្រឹមតែជាង ៥ ដុល្លារក្នុងមួយការ៉ុងកាលពីខែមិថុនា ពោលគឺកើនឡើងពីប្រហែល ២ដុល្លារនៅពេលប្រធានាធិបតីចូលកាន់តំណែង។ ស្របពេលដែលតម្លៃកាន់តែកើនឡើងនៅពេលដែលលោក Biden បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយក្នុងខែមករា ឆ្នាំ ២០២១ ដោយហាមប្រាមអាជ្ញាប័ណ្ណប្រេង និងឧស្ម័នថ្មីនៅលើដីសហព័ន្ធ ហើយបានកើនឡើងនៅពេលដែលជម្លោះនៅក្នុងប្រទេសអ៊ុយក្រែន ធ្វើឲ្យកក្រើកទីផ្សារថាមពលពិភពលោក។
ទោះយ៉ាងណាក៏ដោយ AIDEA ប្រកែកថាលោក Biden មិនមានសិទ្ធិស្របច្បាប់ក្នុងការលុបចោលអាជ្ញាប័ណ្ណខួងយករ៉ែដែលមានស្រាប់ ហើយបានប្រាប់ Fox News ថា ខ្លួនមានបំណងជំទាស់នឹងការសម្រេចចិត្តនៅក្នុងតុលាការ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មុនទៅដល់ ឥណ្ឌា ដើម្បីចូលរួមកិច្ចប្រជុំ G20 តើយន្តហោះដឹកលោក បៃដិន ឈប់ចាក់សាំងនៅប្រទេសណា?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


