ព័ត៌មានអន្ដរជាតិ
ទំនាយ៦យ៉ាងរបស់លោកយាយ Baba Vanga ក្នុងឆ្នាំ២០២៤ ខ្លាំងជាង ២០២៣
លោកយាយពិការភ្នែក Baba Vanga បានទស្សន៍ទាយថា នៅឆ្នាំ ២០២៤ ពិភពលោកនឹងជួបគ្រោះមហន្តរាយជាច្រើនដូចជា ការរញ្ជួយដី, ទឹកជំនន់, ភ្លើងឆេះ, និងវិបត្តិសេដ្ឋកិច្ចជាដើម។
ទោះបីជាហោរារូបនេះបានស្លាប់ជាច្រើនឆ្នាំមកហើយ ប៉ុន្តែការព្យាករណ៍របស់គាត់បានបន្តរហូតដល់ឆ្នាំ ៥០៧៩ ដែលជាឆ្នាំដែលគាត់ជឿថាមនុស្សជាតិនឹងវិនាស ហើយនៅឆ្នាំ ២០២៤ គាត់ក៏បានធ្វើការទស្សន៍ទាយជាច្រើនទៀតអំពីពិភពលោកដែលមានព្រឹត្តិការណ៍ខ្លាំងជាងឆ្នាំ២០២៣។

១ ការអភិវឌ្ឍន៍កុំព្យូទ័រ quantum
លោកយាយជឿជាក់ថានៅឆ្នាំ ២០២៤នឹងមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ក្នុងការអភិវឌ្ឍន៍កុំព្យូទ័រ quantum។ កុំព្យូទ័រទាំងនេះនឹងអាចធ្វើការគណនាស្មុគស្មាញ និងវិភាគទិន្នន័យក្នុងល្បឿនដែលមិនធ្លាប់មានពីមុនមក។ វាក៏ត្រូវបានគេរំពឹងថា នឹងមានឥទ្ធិពលយ៉ាងខ្លាំងទៅលើឧស្សាហកម្មដូចជាហិរញ្ញវត្ថុ ការថែទាំសុខភាព និងសន្តិសុខតាមអ៊ីនធឺណិត។
២ វិបត្តិសេដ្ឋកិច្ច
គាត់ជឿថា នឹងមានវិបត្តិសេដ្ឋកិច្ចធំ ហើយថែមទាំងបានព្យាករណ៍ថា វាប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកនៅឆ្នាំ ២០២៤។ វិបត្តិនេះនឹងបណ្តាលមកពីកត្តាជាច្រើន នេះរួមបញ្ចូលទាំងការកើនឡើងនៃកម្រិតបំណុល ភាពតានតឹងភូមិសាស្ត្រនយោបាយ និងការផ្លាស់ប្តូរអំណាចសេដ្ឋកិច្ចពីខាងលិចទៅខាងកើត។
៣ លោក Donald Trump មានជំងឺអាថ៌កំបាំង
គាត់ជឿជាក់ថានៅឆ្នាំ ២០២៤ អតីតប្រធានាធិបតី Donald Trump ដែលជាមេដឹកនាំអាមេរិក អាចនឹងកើតជំងឺអាថ៌កំបាំង ធ្វើឲ្យគាត់បាត់បង់ការស្តាប់ និងរងរបួសខួរក្បាល។
៤ រកវិធីព្យាបាលជំងឺមហារីក
ឆ្នាំ ២០២៤ នឹងក្លាយជាឆ្នាំនៃរបកគំហើញដ៏សំខាន់នៅក្នុងវិស័យវេជ្ជសាស្រ្តនៃពិភពលោក ការព្យាបាល និងវិធីព្យាបាលថ្មីៗ វានឹងត្រូវបង្កើតឡើងសម្រាប់ជំងឺដែលធ្លាប់គិតថាជាជំងឺមិនអាចព្យាបាលបាន ដើម្បីឲ្យពួកគេជាសះស្បើយ។លោកយាយ Baba Vanga បានព្យាករណ៍ពីរបកគំហើញដ៏សំខាន់មួយក្នុងការព្យាបាលជំងឺអាល់ហ្សៃមឺរ(ជំងឺភ្លេចភ្លាំង) នេះនឹងបង្កើតក្តីសង្ឃឹមសម្រាប់មនុស្សរាប់លាននាក់។ ដោយរងនូវការបាត់បង់ការចងចាំនេះ គាត់ក៏បានទស្សន៍ទាយបែបនោះថា “អ្នកវិទ្យាសាស្ត្រនឹងរកឃើញវិធីព្យាបាលមហារីកដោយអព្ភូតហេតុ។ ដើម្បីសង្គ្រោះមនុស្សជាតិពីជំងឺដ៏កាចសាហាវនេះនៅឆ្នាំ២០២៤”។
៥ គ្រោះធម្មជាតិ
បន្ថែមពីលើការព្យាករណ៍វិជ្ជមាន គាត់ក៏បានព្យាករណ៍ថាឆ្នាំ ២០២៤ នឹងនាំមកនូវគ្រោះមហន្តរាយធម្មជាតិជាបន្តបន្ទាប់។ ដែលភាគច្រើនទាក់ទងនឹងការឡើងកំដៅផែនដី ហើយគ្រោះមហន្តរាយដូចជាទឹកជំនន់ ការរញ្ជួយដី និងអគ្គីភ័យនឹងកើនឡើងនៅឆ្នាំ ២០២៤ ដែលនឹងបណ្ដាលឲ្យបាត់បង់ជីវិត និងទ្រព្យសម្បត្តិយ៉ាងច្រើន។ ក្នុងនោះថែមទៀត គាត់ក៏បានគូសបញ្ជាក់ពីការរញ្ជួយដីដ៏ធំ ក្នុងតំបន់ប៉ាស៊ីហ្វិកផងដែរ។
៦ យុគសម័យប្រេងជិតដល់ទីបញ្ចប់ហើយ
លោកយាយបានទាយថា “សម័យប្រេងនឹងបញ្ចប់នៅប៉ុន្មានឆ្នាំខាងមុខ” ហើយថា ស្តេចនៃថាមពល វានឹងកើតឡើងក្នុងពេលឆាប់ៗនេះ។ ស្របពេលដែលអ្នកជំនាញខ្លះគិត វាអាចជាប្រភពថាមពលជំនួស៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ទំនាយរបស់លោកយាយ Baba Vanga សម្រាប់ឆ្នាំ២០២៣ ពិតជារន្ធត់ខ្លាំង (មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


