ព័ត៌មានអន្ដរជាតិ
ម្ចាស់ហាងនំប៉័ងសាច់នៅ វៀតណាម ជួបវិបត្តិផ្លូវចិត្ត ក្រោយភ្ញៀវពុលអាហារជាង ១០០ នាក់
ម្ចាស់ហាង Banh Mi Phuong ដែលជាភោជនីយដ្ឋាននៅទីក្រុង Hoi An បាននិយាយថា គាត់មានបញ្ហាផ្លូវចិត្ត ព្រោះមនុស្ស ១៤១ នាក់ រួមទាំងជនបរទេស ៣៣ នាក់ពុលអាហារហាងរបស់គាត់ ។

Truong Thi Phuong អាយុ ៦០ ឆ្នាំបានឲ្យដឹងថា ចាប់តាំងពីការពុលអាហារបានកើតឡើងមក គាត់មានការធ្លាក់ទឹកចិត្តយ៉ាងខ្លាំង ជួនកាលមិនព្រមញ៉ាំអ្វីទាល់តែសោះ និងចង់ឲ្យជនរងគ្រោះឆាប់ជាសះស្បើយប៉ុណ្ណោះ ។
ហាងនំប៉័ងនេះ ឈរជើងមករយៈពេល ៣៤ ឆ្នាំហើយ ដល់ថ្ងៃទី ១១ ខែកញ្ញា នៅពេលដែលការពុលអាហារបានកើតឡើង ហាងខាងលើបានលក់នំប៉័ងជាង ១ ៩០០ ដុំឯណោះ ។

ក្រុមអ្នកត្រួតពិនិត្យសុខភាពដែលបានមកពិនិត្យកន្លែងលក់កាលពីថ្ងៃទី ១៣ ខែកញ្ញា ក៏បាននិយាយដែលថា កន្លែងចម្អិនអាហារមិនស្របតាមតម្រូវការអនាម័យទេ ហើយគេបានរក្សាទុកសាច់ឆៅ និងអាហាររួមគ្នាទៀតផង ។
ពេលនេះហាង Banh Mi Phuong ត្រូវបានផ្អាកដំណើរការ បន្ទាប់ពីឧបទ្ទវហេតុ ហើយមណ្ឌលសុខភាពក្នុងតំបន់ក៏បានយកគំរូអាហារពីហាងនំប៉័ងដើម្បីធ្វើតេស្តផងដែរ ៕
ប្រែសម្រួល៖ វារី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


