ព័ត៌មានអន្ដរជាតិ
តើមួយខែទាហាន ឡាវ ទទួលបានប្រាក់ឈ្នួលប៉ុន្មាន?
ប្រាក់ខែសម្រាប់ទាហានឡាវប្រែប្រួលអាស្រ័យលើឋានៈ បទពិសោធន៍ និងឆ្នាំនៃការបម្រើជាតិ ហើយជាទូទៅទាហានឡាវ (LPA) ត្រូវបានគេដឹងថា មានរចនាសម្ព័ន្ធប្រាក់បៀវត្សរ៍ទាប បើធៀបនឹងប្រទេសផ្សេងទៀតនៅក្នុងតំបន់។
ទិន្នន័យនេះត្រូវបានចងក្រងឡើងដោយទិន្នន័យផ្លូវការរបស់រដ្ឋាភិបាល ការស្ទង់មតិប្រាក់ខែ និងប្រភពផ្សេងទៀតដូចជា ការប្រកាសការងារ ក៏ដូចជាអំពីប្រាក់ខែប្រចាំឆ្នាំ ២០២៣ ។
យោងតាមប្រភពដដែលបានបញ្ជាក់ថា ទាហានម្នាក់ដែលធ្វើការនៅប្រទេសឡាវ ជាមធ្យមនឹងទទួលបានប្រហែល ១៨០ ដុល្លារក្នុងមួយខែ ឬ ២,១៦០ ដុល្លារក្នុងមួយឆ្នាំ ហើយទាបបំផុតអាច ៨៣.២៥ ដុល្លារក្នុងមួយខែ ឬ ៩៩៩ ដុល្លារក្នុងមួយឆ្នាំ ខណៈខ្ពស់បំផុត ២៨៦ ដុល្លារក្នុងមួយខែ ឬ ៣,៤៤៣ ដុល្លារក្នុងមួយឆ្នាំ ។

កត្តាសំខាន់បំផុតក្នុងការកំណត់ប្រាក់ខែ គឺចំនួនឆ្នាំនៃបទពិសោធន៍ដែលទាហានម្នាក់ៗមាន ហើយបទពិសោធន៍ច្រើនឆ្នាំនឹងនាំឲ្យប្រាក់ឈ្នួលកាន់តែខ្ពស់ ។ ឧទាហរណ៍ថា ទានហានដែលមានបទពិសោធន៍ត្រឹម ២ ឆ្នាំនឹងទទួលបានប្រាក់ខែ ២២,៣២១,៩០០ គីប (១,១២៨ ដុល្លារ) ។ ស្របពេលដែលលទាហានធ្វើការលើសពី ២០ ឆ្នាំ ប្រាក់ខែជាមធ្យមតាមការរំពឹងទុកនឹងកើនឡើងដល់ ៦៣៣៦០,៣០០ គីប (៣,២០៤ ដុល្លារ) ។
បន្ថែមពីលើប្រាក់ខែគោល ទាហានឡាវក៏អាចទទួលបានអត្ថប្រយោជន៍ និងប្រាក់ឧបត្ថម្ភផ្សេងទៀត រួមទាំងប្រាក់បំណាច់លំនៅឋាន ប្រាក់ឧបត្ថម្ភអាហារ និងប្រាក់បន្ថែមសម្រាប់កាតព្វកិច្ចគ្រោះថ្នាក់ ឬការដាក់ពង្រាយទៅកាន់តំបន់ដាច់ស្រយាលផងដែរ ។ ទោះជាយ៉ាងណាក៏ដោយ អត្ថប្រយោជន៍ទាំងនេះអាចប្រែប្រួលទៅតាមគោលការណ៍ដែលបានចែង ។
ជាមួយគ្នានេះផងដែរ ថ្លៃចំណាយនៃការរស់នៅក្នុងប្រទេសឡាវមានកម្រិតទាប បើប្រៀបធៀបទៅនឹងប្រទេសដទៃទៀត។ ដូច្នេះហើយ សូម្បីតែប្រាក់បៀវត្សរ៍របស់ទាហានឡាវក៏ហាក់ដូចជាទាបដែរ បើធៀបនឹងស្តង់ដារអន្តរជាតិ ប៉ុន្តែវាក៏អាចផ្តល់នូវស្តង់ដារនៃការរស់នៅដ៏ល្អនៅក្នុងបរិបទក្នុងស្រុកផងដែរ ។
សរុបជារួមមក ទោះបីប្រាក់បៀវត្សរ៍របស់ទាហានឡាវមិនខ្ពស់នោះទេ បើធៀបនឹងប្រទេសដទៃ ប៉ុន្តែវាមានសារៈសំខាន់ណាស់ក្នុងការពិចារណាអំពីបរិបទក្នុងស្រុក និងអត្ថប្រយោជន៍មិនមែនហិរញ្ញវត្ថុដែលពួកគេទទួលបានពីការងារនៅក្នុងកងទ័ពប្រជាជនឡាវ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ឆេះផ្សារបណ្ដែតទឹកនៅ ថៃ ដែលជាកន្លែងទាក់ទាញភ្ញៀវទេសចររាប់ម៉ឺននាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម២៣ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


