ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិនមួយទៀត ដាក់ពាក្យការពារក្ស័យធននៅ អាមេរិក
ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឈានមុខគេមួយទៀតលំដាប់លេខ ១០ របស់ចិនគឺ Sunac បានដាក់ពាក្យសុំការការពារការក្ស័យធននៅក្នុងសហរដ្ឋអាមេរិកភ្លាមៗ បន្ទាប់ពីទទួលបានការយល់ព្រមពីម្ចាស់បំណុលរបស់ខ្លួនក្នុងការរៀបចំរចនាសម្ព័ន្ធបំណុលដែលមានតម្លៃជិត ១០ ពាន់លានដុល្លារ ។

ក្រុមហ៊ុនបានដាក់ញត្តិការពារការក្ស័យធននៅមាត្រាទី ១៥ ទៅកាន់តុលាការសង្កាត់ភាគខាងត្បូងនៃទីក្រុងញូវយ៉ករបស់សហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារ ដែលអាចជួយឲ្យក្រុមហ៊ុនអាចចរចាជាមួយអ្នកផ្តល់កម្ចីបរទេស ដើម្បីដោះស្រាយបំណុលនេះបាន ។
នៅក្នុងឯកសារផ្ញើរទៅកាន់ផ្សារហ៊ុនហុងកុង, ក្រុមហ៊ុនទទួលបានការយល់ព្រមពីម្ចាស់បំណុលជាង ២ ពាន់នាក់ដើម្បីរៀបចំរចនាសម្ព័ន្ធឡើងវិញនូវបំណុលចំនួន ១០ ពាន់លានដុល្លារ និងការទូទាត់ការប្រាក់ដែលជំពាក់អ្នកវិនិយោគនៅខាងក្រៅប្រទេសចិន ។

បន្ទាប់ពីមានព័ត៌មានអំពីការដាក់ពាក្យការក្ស័យធននៅអាមេរិក ធ្វើឲ្យភាគហ៊ុនរបស់ Sunac ធ្លាក់ចុះទាបជាង ៤.៣ ភាគរយ នៅក្នុងទីក្រុងហុងកុងកាលពីថ្ងៃអង្គារ ។
ដូចក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យរបស់ចិនជាច្រើនផ្សេងទៀតដែរ ក្រុមហ៊ុន Sunac កំពុងប្រឈមមុខនឹងវិបត្តិសាច់ប្រាក់កាន់តែអាក្រក់ទៅៗ ជាមួយនឹងការធ្លាក់ចុះនៃការលក់អចលនទ្រព្យ ។
បើយោងតាមរបាយការណ៍ប្រចាំឆ្នាំចុងក្រោយបំផុតរបស់ក្រុមហ៊ុនបានឲ្យដឹងថា កាលពីចុងឆ្នាំមុន បំណុលសរុបរបស់ក្រុមហ៊ុន Sunac ឈានដល់ ១៣៧.៦ ពាន់លានដុល្លារ ដោយធ្លាក់ចុះ ៥០ ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំមុន ។
គួរបញ្ជាក់ថា កាលពីខែមុនក្រុមហ៊ុនអចលនទ្រព្យ Evergrande ក៏បានដាក់ពាក្យការពារការក្ស័យធននៅសហរដ្ឋអាមេរិកផងដែរ បន្ទាប់ពីបានប្រកាសពីការខាតបង់ចំនួន ៨១ ពាន់លានដុល្លារក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ CNN
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


