ព័ត៌មានអន្ដរជាតិ
យោធាមីយ៉ាន់ម៉ាដោះលែងមនុស្ស ៤០០ នាក់ បន្ទាប់ពីចាប់ខ្លួននៅក្នុងរដ្ឋប្រហារ
សមាជិកសភាម្នាក់បាននិយាយនៅថ្ងៃពុធនេះថា យោធាមីយ៉ាន់ម៉ាបានដោះលែងមនុស្សប្រហែល ៤០០ នាក់រួមទាំងអតីតសមាជិកសភាមកពីគណបក្សកាន់អំណាច និងបានបញ្ជាឲ្យពួកគេត្រឡប់ទៅផ្ទះវិញ ។
មន្ត្រីជាន់ខ្ពស់នៃគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) រួមទាំងមេដឹកនាំបក្សលោកស្រី អ៊ុងសាន ស៊ូជី ទំនងជានៅតែស្ថិតក្រោមការឃុំឃាំងក្នុងផ្ទះដដែរ បន្ទាប់ពីរដ្ឋប្រហារកាលពីថ្ងៃចន្ទ ។

នៅពេលដែលយោធាបានដណ្តើមអំណាច សមាជិកសភាគណបក្ស NLD ជាច្រើននាក់បានស្ថិតនៅក្នុងរដ្ឋធានីណៃពិដោ នៅមុនសម័យប្រជុំសភាថ្មីដែលមានអាសនៈ ៦៦៤ ដែលនឹងត្រូវកោះប្រជុំនៅពេលក្រោយ ខណៈគណបក្ស NLD បានឈ្នះអាសនៈចំនួន ៣៩៦ នៅក្នុងការបោះឆ្នោតទូទៅកាលពីខែវិច្ឆិកា ។

គួរម្លឹកឡើងវិញថា យោធាមីយ៉ាន់ម៉ាបានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេលមួយឆ្នាំពេញកាលពីថ្ងៃចន្ទ ពោលប៉ុន្មានម៉ោងបន្ទាប់ពីឃុំខ្លួនមេដឹកនាំប្រទេស និងជាទីប្រឹក្សារដ្ឋលោកស្រី អ៊ុងសានស៊ូជី ព្រមទាំងសមាជិកជាន់ខ្ពស់ដទៃទៀតនៃគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ abs-cbn
ចុចអាន ៖ មីយ៉ាន់ម៉ាព្រមានសារព័ត៌មាននិងប្រជាជន កុំផ្សព្វផ្សាយពាក្យចចាមអារ៉ាមនិងញុះញង់ឲ្យមានចលាចល
ចុចអាន ៖ មីយ៉ាន់ម៉ា រៀបចំកិច្ចប្រជុំគណៈរដ្ឋមន្រ្តីលើកដំបូងចាប់តាំងពីរដ្ឋប្រហារ

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៣ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៤ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់