ព័ត៌មានអន្ដរជាតិ
លោក សេដ្ឋា ស្នើឲ្យកងកម្លាំងថៃ ផ្អាកទិញអាវុធសិន ដើម្បីយកលុយទៅជួយប្រជាជនវិញ
នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន បានស្នើឲ្យកងកម្លាំងប្រដាប់អាវុធ ពន្យារពេលផែនការលទ្ធកម្មអាវុធសម្រាប់ឆ្នាំសារពើពន្ធ២០២៤សិន ដើម្បីរដ្ឋាភិបាល អាចយកថវិកាទៅជួយអ្នកដែលកំពុងខ្វះខាត។

តាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ កាលពីថ្ងៃចន្ទទី២ខែតុលា, លោក សេដ្ឋា បានណែនាំរដ្ឋមន្ត្រីក្រសួងការពារជាតិ Sutin Klunsang និងអគ្គលេខាធិកានាយករដ្ឋមន្ត្រី Prommin Lertsuridej ឲ្យជួបពិភាក្សាជាមួយថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធ ដើម្បីសុំឲ្យមានការពន្យារពេលលទ្ធកម្មអាវុធសម្រាប់ឆ្នាំសារពើពន្ធ២០២៤។
ប្រភពខាងលើបន្តថា “លោកនាយករដ្ឋមន្ត្រី ចង់ឲ្យថវិកាទាំងនេះ ទៅចំណាយលើកិច្ចខិតខំប្រឹងប្រែងជាបន្ទាន់ដើម្បីជួយប្រជាជន។ ទោះបីជាយ៉ាងណាក៏ដោយ ថវិកាដែលបានអនុម័តរួចហើយ នឹងមិនមានការផ្លាស់ប្តូរឡើយ”។
ស្របពេលជាមួយគ្នានោះ មេបញ្ជាការកងទ័ពអាកាសថៃ (RTAF) ដែលទើបតែងតាំងថ្មី លោក Phanphakdee Phatthanakul បានបញ្ជាក់ថា រដ្ឋាភិបាលបានស្នើឲ្យកងកម្លាំងប្រដាប់អាវុធ ផ្តល់អាទិភាពដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីដោះស្រាយគ្រោះមហន្តរាយធម្មជាតិ ដូចជាទឹកជំនន់ ភ្លើងឆេះព្រៃ និងបញ្ហាអ័ព្ទជាដើម។
លោក Phanphakdee បញ្ជាក់ថា កងទ័ពអាកាស នឹងមិនស្វែងរកការទិញយន្តហោះចម្បាំងក្នុងឆ្នាំសារពើពន្ធ២០២៤ទេ ដោយសារតែស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេស។ យ៉ាងណា កងទ័ពអាកាស នឹងពិចារណាលើការទិញយន្តហោះចម្បាំងថ្មី ក្នុងឆ្នាំសារពើពន្ធ ២០២៥ ហើយក្រុមការងារ នឹងត្រូវបង្កើតឡើងដើម្បីពិចារណាលើបញ្ហានេះ។
មេបញ្ជាការកងទ័ពអាកាស អះអាងថា ទ័ពអាកាស នឹងបង្ហាញផែនការលទ្ធកម្មក្នុងឆ្នាំសារពើពន្ធ២០២៥ហើយនឹងធានាថា ប្រាក់របស់អ្នកជាប់ពន្ធ នឹងត្រូវបានចំណាយក្នុងផលប្រយោជន៍ល្អបំផុតរបស់ប្រទេស និងសម្រាប់ជាប្រយោជន៍ដល់វិស័យការពារជាតិ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


