Connect with us

ព័ត៌មានអន្ដរជាតិ

សិស្សយោធាស៊ីរី កំពុងអបអរពិធីប្រគល់សញ្ញាបត្រ ស្រាប់តែត្រូវដ្រូនវាយប្រហារ ស្លាប់មនុស្ស១០០នាក់

បានផុស

នៅ

ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកលើសាលាយោធាស៊ីរី ក្នុងទីក្រុង Homs បានសម្លាប់មនុស្សយ៉ាងតិច១០០នាក់ និងរាប់សិបនាក់ទៀតរងរបួស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
(រូបថត៖ AP)

ដ្រូនផ្ទុកគ្រឿងផ្ទុះ បានកំណត់គោលដៅលើពិធីប្រគល់សញ្ញាបត្រមួយ ដែលមានការចូលរួមដោយក្រុមគ្រួសាររបស់កូនទាហាន ហើយស្ត្រីនិងកុមារ គឺស្ថិតក្នុងចំណោមអ្នកស្លាប់។

ទន្ទឹមនោះ កងទ័ពបានស្តីបន្ទោសក្រុមភេរវករ ដែលគាំទ្រដោយកងកម្លាំងអន្តរជាតិ ចំពោះការវាយប្រហារនេះ។

យ៉ាងណាក្តី មិន​មាន​ការ​អះអាងទទួលខុសត្រូវ​ភ្លាមៗ​ពី​ក្រុម​ឧទ្ទាមនិង​ក្រុម​ជីហាដ​ ដែលកំពុងប្រយុទ្ធ​ប្រឆាំង​រដ្ឋាភិបាល​ក្នុង​សង្គ្រាម​ស៊ីវិល​របស់​ប្រទេស​នេះនោះ​ទេ។

គួរបញ្ជាក់ថា មនុស្សជាងកន្លះលាននាក់ត្រូវបានសម្លាប់ ដោយសង្គ្រាមស៊ីវិលដែលផ្ទុះឡើងបន្ទាប់ពីលោកប្រធានាធិបតី Bashar al-Assad បើកការបង្រ្កាបដោយហិង្សា លើបាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យក្នុងឆ្នាំ២០១១។

លើសពីនេះ មនុស្សប្រហែល៦.៨លាននាក់ ត្រូវផ្លាស់ទីលំនៅខាងក្នុងប្រទេស ខណៈ៦លាននាក់ទៀតគឺជាជនភៀសខ្លួនឬអ្នកស្វែងរកសិទ្ធិជ្រកកោននៅបរទេស៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ អាមេរិក  បើកការ វាយ ប្រហារអាកាស លើក្រុម យុទ្ធជនគាំទ្រ ដោយ   អ៊ីរ៉ង់ នៅ ស៊ីរី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម