ព័ត៌មានអន្ដរជាតិ
អាមេរិក បើកការវាយប្រហារអាកាស លើក្រុមយុទ្ធជនគាំទ្រដោយ អ៊ីរ៉ង់ នៅ ស៊ីរី
យោធាអាមេរិក បានបើកការវាយប្រហារពីអាកាសជាច្រើនលើក លើគោលដៅនៅភាគខាងកើតប្រទេសស៊ីរី ដោយអះអាងថា ខ្លួនបានវាយប្រហារទីតាំងដែលប្រើប្រាស់ដោយក្រុមយុទ្ធជន គាំទ្រដោយអ៊ីរ៉ង់។

យោធាជឿថា ពួកគេជាអ្នកនៅពីក្រោយការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក លើមូលដ្ឋានអាមេរិកកាលពីដើមខែនេះ។
ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក (CENTCOM) បានប្រកាសអំពីប្រតិបត្តិការនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីយប់ថ្ងៃអង្គារទី២៣ខែសីហា ដោយនិយាយថា កងកម្លាំងសហរដ្ឋអាមេរិក បានបើកការវាយប្រហារពីអាកាស នៅក្នុងទីក្រុង Deir ez-Zor នៃប្រទេសស៊ីរីកាលពីពេលព្រឹក។

បញ្ជាការនេះនិយាយថា “ការវាយប្រហាររបស់សហរដ្ឋអាមេរិក បានសំដៅលើមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធដែលប្រើប្រាស់ដោយក្រុមជាប់ពាក់ព័ន្ធជាមួយកងឆ្មាំបដិវត្តន៍ឥស្លាមរបស់អ៊ីរ៉ង់។ ការវាយប្រហារដ៏ជាក់លាក់ទាំងនេះ មានគោលបំណងការពារខ្លួន និងការពារកងកម្លាំងសហរដ្ឋអាមេរិក ពីការវាយប្រហារប្រឆាំងយោធាអាមេរិក ដោយក្រុមដែលគាំទ្រដោយអ៊ីរ៉ង់ដូចកាលពីថ្ងៃទី ១៥ ខែសីហា”។
ទោះបីជាយ៉ាងណាក៏ដោយ សេចក្តីថ្លែងការណ៍នេះ មិនបានកំណត់អត្តសញ្ញាណគោលដៅណាមួយនៅក្នុងការវាយប្រហារ ឬផ្តល់ការប៉ាន់ស្មានចំនួនជនរងគ្រោះនោះទេ។

យោងតាមយោធា, ក្នុងឧបទ្ទវហេតុកាលពីថ្ងៃទី១៥ខែសីហា គេបានឃើញយន្តហោះគ្មានមនុស្សបើកជាច្រើនគ្រឿង បើកការវាយប្រហារលើបន្ទាយអាមេរិកក្នុងតំបន់ Al-Tanf ដែលជាយោធភូមិដាច់ស្រយាលនៅភាគខាងត្បូងប្រទេសស៊ីរី ក្បែរព្រំដែនជាប់ជាមួយហ្ស៊កដានី និងអ៊ីរ៉ាក់។
យន្តហោះគ្មានមនុស្សបើកទាំងនោះ មិនបណ្តាលឲ្យមានអ្នកស្លាប់ទេ ប៉ុន្តែមេបញ្ជាការជាន់ខ្ពស់អាមេរិកម្នាក់បាននិយាយថា ការវាយប្រហារ បានធ្វើឲ្យជីវិតជនស៊ីវិលស្លូតត្រង់របស់ស៊ីរីប្រឈមនឹងហានិភ័យ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
-
ព័ត៌មានជាតិ១១ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


