ព័ត៌មានអន្ដរជាតិ
វេជ្ជបណ្ឌិតម្នាក់រៀបរាប់ស្ថានភាពអណោចអាធ័ម នៅមន្ទីរពេទ្យហ្គាហ្សា
ក្រោយរងការវាយប្រហារតាមអាកាសដោយមីស៊ីលរបស់អ៊ីស្រាអែល ប្រធានផ្នែកវះកាត់ឆ្អឹងនៅមន្ទីរពេទ្យ Al-Ahli al-Arabi ក្នុងទីក្រុងហ្គាហ្សា លោកវេជ្ជបណ្ឌិត Fadel Naim បានចេញមករៀបរាប់ស្ថានភាពដ៏អាណោចអាធ័មរបស់ជនរងគ្រោះ ដែលពេលនេះមន្ទីរពេទ្យសឹងក្លាយជាវាលកប់ខ្មោចទាំងស្រុងទៅហើយ។

វេជ្ជបណ្ឌិតរូបនេះ ប្រាប់អ្នកសារព័ត៌មានថា «មនុស្សរាប់សិបនាក់បានរត់ចូលទៅក្នុងផ្នែកវះកាត់និងស្រែកឱ្យជួយយ៉ាងរំពង»។ ក្នុងនោះមានអ្នកខ្លះមកទាំងឆ្អឹងជើងផុសចេញក្រៅស្រស់ៗតែម្ដង។
លោកបានថ្លែងថា «មន្ទីរពេទ្យពោរពេញទៅដោយសាកសពមនុស្សស្លាប់ និងរបួសយ៉ាងធ្ងន់ធ្ងរ។ ប៉ុន្តែយើងមិនអាចជួយបានទាំងអស់នោះទេ ដោយក្រុមគ្រូពេទ្យព្យាយាមសង្រ្គោះតែអ្នកណាដែលអាចសង្គ្រោះបានប៉ុណ្ណោះ ខណៈអ្នកជំងឺច្រើនលើសលុបហួសពីសមត្ថភាពក្រុមមន្ទីរពេទ្យអាចសង្រ្គោះ»។

វេជ្ជបណ្ឌិត Fadel Naim បន្ថែមថា មន្ទីរពេទ្យនេះត្រូវបានអ៊ីស្រាអែលកំណត់គោលដៅ ហើយជាលទ្ធផលកុមារ និងអ្នកជំងឺគ្រប់ប្រភេទបានស្លាប់រណូករណែល ដោយសាកសពអ្នកខ្លះបានបំបែក ចំណាំមិនបាន។
ដោយឡែកមន្ទីរពេទ្យ ព្រមទាំងអគារក្បែរខាងប្រឡាក់សុទ្ធតែឈាមពេញជញ្ជាំង ចំណែកនៅលើដីក៏ក្រាលដោយឈាមក្រហមច្រាល និងពោរពេញដោយអវៈយវៈមនុស្ស។ ពីមួយថ្ងៃទៅមួយថ្ងៃ អ្នកជំងឺចេះតែកើនឡើង ខណៈគ្រូពេទ្យអស់កម្លាំង សឹងដួលខ្លួនឯងដែរ។ បច្ចុប្បន្នមន្ទីរពេទ្យហ្គាហ្សាទាំងមូល ជិតក្លាយទៅជាវាលកប់ខ្មោចវាលអស់ទៅហើយ។

ចំពោះមូលហេតុដែលមនុស្សសម្រុកចូលមនុស្សមន្ទីរពេទ្យយ៉ាងច្រើនតាន់តាប់ ដោយសារពួកគេយល់ថា នៅមន្ទីរពេទ្យ ជាជម្រកសុវត្ថិភាព អាចជួយឱ្យគេចចេញពីការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលបាន៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Reuters
ចុចអាន៖ អ៊ីស្រាអែល បង្ហាញវីដេអូ ដោយអះអាងថា ការវាយប្រហារមន្ទីរពេទ្យហ្គាហ្សា គឺជាស្នាដៃរបស់ក្រុមហាម៉ាស់
ចុចអាន៖ លោក បៃដិន មិនអះអាងថា ខាងណាវាយប្រហារមន្ទីរពេទ្យហ្គាហ្សាទេ តែប្រាប់ទៅក្រុមហាម៉ាស់ “គួររៀនបាញ់ឲ្យត្រង់”
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


