ព័ត៌មានអន្ដរជាតិ
មន្ទីរបញ្ចកោណ ចេញរបាយការណ៍ បង្ហាញពីចំនួនក្បាលគ្រាប់នុយក្លេអ៊ែររបស់ចិន នឹកស្មានមិនដល់
មន្ទីរបញ្ចកោណបាននិយាយក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនស្តីពីយោធាទីក្រុងប៉េកាំង ដែលចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ទី១៩ខែតុលាថា ប្រទេសចិនមានក្បាលគ្រាប់នុយក្លេអ៊ែរប្រតិបត្តិការច្រើនជាង៥០០គ្រាប់នៅក្នុងឃ្លាំងអាវុធរបស់ខ្លួន ហើយប្រហែលជានឹងកើនដល់ជាង១០០០គ្រាប់នៅឆ្នាំ២០៣០។

សម្រាប់របាយការណ៍លើកមុន មន្ទីរបញ្ចកោណ ប៉ាន់ស្មានថា ទីក្រុងប៉េកាំង មានក្បាលគ្រាប់នុយក្លេអ៊ែរប្រតិបត្តិការ ត្រឹមជាង៤០០គ្រាប់ប៉ុណ្ណោះក្នុងឆ្នាំ២០២១។ នេះបញ្ជាក់យ៉ាងច្បាស់ថា ប្រទេសចិន កំពុងមានការអភិវឌ្ឍគួឲ្យកត់សម្គាល់ក្នុងវិស័យយោធា។
យ៉ាងណាក្តី ថ្វីបើចិនមានការកើនឡើងអាវុធនុយក្លេអ៊ែរច្រើនបែបនេះក៏ដោយ ក៏តួលេខរបស់ចិន នៅតែទាបជាងរុស្ស៊ី និងសហរដ្ឋអាមេរិកដដែល។
សហរដ្ឋអាមេរិក មានឃ្លាំងផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរប្រហែល ៣៧០០គ្រាប់ ដែលក្នុងនោះក្បាលគ្រាប់នុយក្លេអ៊ែរយុទ្ធសាស្ត្រប្រហែល ១៤១៩ត្រូវបានដាក់ពង្រាយ។ ចំណែករុស្ស៊ី មានអាវុធនុយក្លេអ៊ែរប្រហែល១៥៥០គ្រាប់ ត្រូវបានដាក់ពង្រាយ ហើយយោងតាមសហព័ន្ធអ្នកវិទ្យាសាស្ត្រអាមេរិក, រុស្ស៊ីមានឃ្លាំងផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរចំនួន ៤៤៨៩ គ្រាប់។

មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ បានប្រាប់អ្នកយកព័ត៌មានក្នុងអំឡុងសន្និសីទសារព័ត៌មានមួយថា “យើងមើលឃើញថា សាធារណរដ្ឋប្រជាមានិតចិន បានបន្តធ្វើទំនើបកម្មយ៉ាងឆាប់រហ័ស ហើយធ្វើពិពិធកម្ម និងពង្រីកកងកម្លាំងនុយក្លេអ៊ែររបស់ខ្លួន។ អ្វីដែលពួកគេកំពុងធ្វើឥឡូវនេះ ប្រសិនបើអ្នកប្រៀបធៀបវាទៅនឹងអ្វីដែលពួកគេកំពុងធ្វើកាលពីមួយទសវត្សរ៍មុន វាពិតជាលើសពីទំហំ និងជឿនលឿន”។
លើសពីនេះ របាយការណ៍បានបន្ថែមថា កងទ័ពជើងទឹកចិន មាននាវា និងនាវាមុជទឹកជាង ៣៧០គ្រឿង ពោលគឺកើនឡើងពីចំនួន៣៤០គ្រឿង ដែលពួកគេមានកាលពីឆ្នាំមុន។
ការពង្រីកកម្លាំងទ័ពជើងទឹក គឺជាចំណុចសំខាន់សម្រាប់ការប៉ុនប៉ងរបស់លោកប្រធានាធិបតី ស៊ី ជីនពីង ក្នុងការធ្វើឲ្យប្រទេសចិន ក្លាយជាមហាអំណាចយោធាដ៏លេចធ្លោនៅក្នុងតំបន់ ខណៈទីក្រុងប៉េកាំង មានកងទ័ពជើងទឹកធំបំផុតនៅលើពិភពលោករួចទៅហើយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ អាមេរិកបារម្ភថា ចិន ទំនងជាមានក្បាលគ្រាប់នុយក្លេអ៊ែរ ១៥០០គ្រាប់ ត្រឹមឆ្នាំ ២០៣៥
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


