ព័ត៌មានអន្ដរជាតិ
កុមារប៉ាឡេស្ទីន សរសេរឈ្មោះនៅលើដៃ ដើម្បីឲ្យគេស្រួលកំណត់អត្តសញ្ញាណសព ពេលបាត់បង់ជីវិត
ឈ្មោះរបស់កុមារប៉ាឡេស្ទីន ត្រូវបានសរសេរនៅលើដៃរបស់ពួកគេ ដើម្បីបង្ការទុកថា ក្នុងករណីពួកគេត្រូវរងការវាយប្រហារពីអាកាស នោះសាកសពរបស់ពួកគេអាចកំណត់អត្តសញ្ញាណបាន។

វីដេអូមួយ ដែលត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ដោយស្ថាប័នព័ត៌មាន TRT World បង្ហាញពីក្មេងធំៗ បានសរសេរឈ្មោះមិត្តភក្តិរបស់ខ្លួនពួកគេ ជាអក្សរអារ៉ាប់នៅលើដៃ ខណៈក្មេងប្រុសម្នាក់អាចត្រូវបានគេឮនិយាយថា “ទេ ខ្ញុំនឹងមិនស្លាប់ទេ” ។
លោកវេជ្ជបណ្ឌិត Abdul Rahman Al Masri ប្រធានផ្នែកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ Al-Aqsa Martyrs Hospital បានប្រាប់ CNN ថា “ឪពុកម្តាយព្រួយបារម្ភពីអ្វីៗដែលអាចកើតឡើង ហើយគ្មាននរណាម្នាក់អាចកំណត់អត្តសញ្ញាណកូនរបស់ពួកគេបានឡើយ”។

បុគ្គលិកម្នាក់ទៀតនៅមន្ទីរពេទ្យបាននិយាយថា “អ្វីដែលយើងកត់សម្គាល់នៅថ្ងៃនេះគឺថាឪពុកម្តាយជាច្រើនក៏បានសរសេរឈ្មោះកូន នៅលើជើងកូនៗផងដែរ ដើម្បីឲ្យពួកគេអាចកំណត់អត្តសញ្ញាណបានប្រសិនបើពួកគេបាត់បង់កូន ក្រោយការវាយប្រហារអាកាស ហើយនេះគឺជារឿងថ្មីដែលទើបតែចាប់ផ្តើមនៅហ្គាហ្សា”។
ដោយឡែក លោកវេជ្ជបណ្ឌិត Al Masri បន្ថែមថា កុមារជាច្រើននាក់ដែលគេនាំយកមកមន្ទីរពេទ្យជាមួយរបួសធ្ងន់ធ្ងរ គឺមិនអាចកំណត់អត្តសញ្ញាណបានទេ ដូច្នេះមានតែតាមរយៈការសរសេរបែបនេះប៉ុណ្ណោះ ទើបពួកគេអាចកំណត់អត្តសញ្ញាណបាន។
យោងតាមអង្គការយូនីសេហ្វ, មានកុមារជាង ៤០០ នាក់ ត្រូវបានគេរាយការណ៍ថាស្លាប់ ឬរងរបួសជារៀងរាល់ថ្ងៃ ចាប់តាំងពីការទម្លាក់គ្រាប់បែកនៅតំបន់ហ្គាហ្សា ផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលា ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ អង្គការ Save the Children៖ កុមារ២០០០នាក់ ស្លាប់នៅហ្គាហ្សា ត្រឹម១៧ថ្ងៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


