ព័ត៌មានអន្ដរជាតិ
លោក Netanyahu សម្រេចបើកប្រតិបត្តិការជើងគោកលើតំបន់ហ្គាហ្សាជាឯកច្ឆ័ន្ទ
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃសៅរ៍ថា ការសម្រេចចិត្តពង្រីក និងប្រកាសបើកប្រតិបត្តិការជើងគោកនៅតំបន់ហ្គាហ្សាស្ទ្រីបត្រូវបានអនុម័តជាឯកច្ឆ័ន្ទពីសំណាក់សមាជិកគណៈរដ្ឋមន្ត្រីសង្រ្គាមរបស់ប្រទេស ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានរួមមួយជាមួយរដ្ឋមន្ត្រីការពារជាតិលោក Yoav Galant និងរដ្ឋមន្ត្រីសង្គ្រោះបន្ទាន់ Benny Gantz, លោក Netanyahu បានកត់សម្គាល់ថា “បច្ចុប្បន្នយើងទើបតែចាប់ផ្ដើមដំណើរធ្វើសង្គ្រាមប៉ុណ្ណោះ ។ ទោះយ៉ាងណា ការប្រយុទ្ធនៅតំបន់ហ្គាហ្សាស្ទ្រីបនឹងមានភាពតានតឹង និងអូសបន្លាយពេល ប៉ុន្តែយើងបានរៀបជើងព្រួលសម្រាប់រឿងនេះរួចទៅហើយ” ។
ស្របពេលជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រីបានពណ៌នាអំពីសង្រ្គាមដែលកំពុងបន្តនៅលើតំបន់ហ្គាហ្សាថាជា “ការសាកល្បងអត្ថិភាពសម្រាប់អ៊ីស្រាអែល ហើយនេះគឺជាសង្រ្គាមឯករាជ្យលើកទី ២ របស់យើង ។ នៅក្នុងសប្តាហ៍ដំបូងនៃសង្រ្គាម យើងបានកម្ទេចខ្មាំងសត្រូវយ៉ាងច្រើន ដើម្បីជួយដល់កងកម្លាំងរបស់យើងងាយស្រួលចូលទៅក្នុងដែនដីទាំងនោះកាន់តែមានសុវត្ថិភាព ជាពិសេសសង្រ្គាមនេះនឹងជាបេសកកម្មនៃជីវិតរបស់យើង” ។

ដោយឡែកទាក់ទិននឹងសំណើរបស់ក្រុមហាម៉ាស់សម្រាប់កិច្ចព្រមព្រៀងដោះដូរអ្នកទោសវិញ, លោក Netanyahu បាននិយាយថា “គណៈរដ្ឋមន្ត្រីសង្គ្រាមរបស់ប្រទេសបានពិភាក្សាលើសំណើនេះរួចហើយ ប៉ុន្តែកិច្ចពិភាក្សាបច្ចុប្បន្ននឹងមិនអាចជួយអ្វីបាននោះឡើយ” ។
ចំណែកចំពោះសំណួរអំពីថាតើអ្នកណាជាអ្នកទទួលខុសត្រូវលើការបរាជ័យផ្នែកយោធា និងការស៊ើបការណ៍ហេតុការណ៍វាយប្រហារកាលពីថ្ងៃទី៧ ខែតុលា, លោក Netanyahu បាននិយាយថា “បន្ទាប់ពីសង្រ្គាមនេះ យើងទាំងអស់គ្នាត្រូវតែផ្តល់ចម្លើយចំពោះសំណួរពិបាកៗ ។ ទោះយ៉ាងណា យើងមានការធ្វេសប្រហែសយ៉ាងខ្លាំង ហើយរឿងនេះនឹងត្រូវស៊ើបអង្កេតយ៉ាងហ្មត់ចត់ ។

គួរបញ្ជាក់ថា ភាពតានតឹងថ្មីដែលបានផ្ទុះឡើងនៅមជ្ឈិមបូព៌ាបានអូសបន្លាយពេលដល់សប្ដាហ៍ទី ៣ ហើយ បន្ទាប់ពីក្រុមហាម៉ាស់បានបើកការវាយប្រហារមកលើទឹកដីអ៊ីស្រាអែលចេញពីតំបន់ហ្គាហ្សាស្ទ្រីបកាលពីព្រឹកព្រលឹមថ្ងៃទី៧ ខែតុលា ដោយបានសម្លាប់មនុស្សជាង ១,៤០០ នាក់ ដែលភាគច្រើនជាជនស៊ីវិល ។
ចំណែកនៅតំបន់ហ្គាហ្សាវិញ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស់បាននិយាយថា ការឆ្លើយតបរបស់អ៊ីស្រាអែលបានសម្លាប់មនុស្សជាង ៧,៧០០ នាក់ ហើយក្នុងនោះមានក្រុមសកម្មប្រយុទ្ធហាម៉ាស់ជាង ១,៥០០ នាក់នៅក្នុងទឹកដីអ៊ីស្រាអែល ខណៈប្រជាជន ២.៣ លាននាក់កំពុងខ្វះជំនួយមនុស្សធម៌ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ ប្រធានរដ្ឋសភាថ្មី អាមេរិក ដាក់ចេញការងារដំបូងផ្ដោតសំខាន់ជួយដល់ អ៊ីស្រាអែល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


