ព័ត៌មានអន្ដរជាតិ
រថក្រោះអ៊ីស្រាអែលបាញ់ប្រហារលើរថយន្តដឹកជនស៊ីវិលនៅតំបន់ហ្គាហ្សា
រថក្រោះអ៊ីស្រាអែលបាញ់ប្រហារទៅលើរថយន្តដឹកជនស៊ីវិលនៅតំបន់ហ្គាហ្សាស្ទ្រីប ខណៈសាក្សីដែលបានឃើញផ្ទាល់ភ្នែកបានប្រាប់ RIA Novosti ថា វាបណ្ដាលឱ្យមនុស្ស ៣នាក់បានស្លាប់។ យ៉ាងណាមិញ ជនរងគ្រោះផ្សេងទៀតក្នុងហេតុការណ៍នេះ មិនទាន់ត្រូវបានរាយការណ៍នៅឡើយទេ។

មុនពេលការបាញ់ប្រហារនេះ អ៊ីស្រាអែលបានពង្រីកការវាយលុកយោធារបស់ខ្លួនកាន់តែជ្រៅទៅក្នុងភាគខាងជើងតំបន់ហ្គាហ្សាស្ទ្រីប ស្របពេលដែលអង្គការសហប្រជាជាតិ និងបុគ្គលិកពេទ្យបានសម្តែងការភ័យខ្លាចចំពោះការវាយប្រហារតាមអាកាសដែលខិតទៅជិតមន្ទីរពេទ្យ ជាកន្លែងដែលប្រជាជនប៉ាឡេស្ទីនរាប់ម៉ឺននាក់កំពុងជ្រកកោន។
បច្ចុប្បន្នចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីនក្នុងសង្គ្រាមអ៊ីស្រាអែល និងហាម៉ាស់បានកើនឡើងដល់ ៨,៣០៦នាក់។ នេះបើយោងតាមក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស់នៅហ្គាហ្សា៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ រុស្ស៊ី កំពុងបញ្ចុះបញ្ចូល អ៊ីស្រាអែល ឲ្យបោះបង់យុទ្ធសាស្ត្រ “សម្លាប់រង្គាល” នៅតំបន់ហ្គាហ្សា
ចុចអាន៖ រុស្ស៊ី ថា លោកខាងលិច មានបំណងពង្រីកជម្លោះយោធាបច្ចុប្បន្ន មកកាន់តំបន់អាស៊ីប៉ាស៊ីហ្វិក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


