ព័ត៌មានអន្ដរជាតិ
កុមារជាង៤០០នាក់ ត្រូវសម្លាប់និងរបួសជារៀងរាល់ថ្ងៃ នៅហ្គាហ្សា
ក្នុងអំឡុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីដើមសប្តាហ៍នេះ នាយកប្រតិបត្តិអង្គការ Unicef លោកស្រី Catherine Russell បាននិយាយថា កុមារជាង៤២០នាក់កំពុងត្រូវបានសម្លាប់ឬរងរបួស ក្នុងតំបន់ហ្គាហ្សាជារៀងរាល់ថ្ងៃ ខណៈជម្លោះនៅតែបន្ត។

លោកស្រី Russell បន្ថែមថា អំពើហិង្សាដែលប្រព្រឹត្តទៅលើកុមារ បានរីករាលដាលហួសពីតំបន់ហ្គាហ្សាស្ទ្រីបទៅទៀត។ នៅ West Bank រួមទាំង Jerusalem ខាងកើតផងដែរ មានកុមារយ៉ាងតិច៣៧នាក់ ត្រូវគេរាយការណ៍ថាស្លាប់ ហើយកុមារអ៊ីស្រាអែលជាង៣០នាក់ ក៏ត្រូវបានសម្លាប់ផងដែរ។
លើសពីនេះ កុមារចំនួន២០នាក់ នៅតែជាជាប់ជាចំណាប់ខ្មាំងនៅតំបន់ហ្គាហ្សាស្ទ្រីប ទាំងដែលជោគវាសនារបស់ពួកគេ មិនត្រូវបានគេដឹងឡើយ។

ការអះអាងខាងលើកើតឡើងចំពេល មានរបាយការណ៍ថា ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលទៅលើតំបន់ហ្គាហ្សា បានបណ្តាលឲ្យចំនួនមនុស្សស្លាប់ កើនឡើងខ្ពស់បំផុតមិនធ្លាប់មានពីមុនមក ជាពិសេសកុមារតែម្តង។
តាមរបាយការណ៍របស់អង្គការ Save the Children បានបង្ហាញថា តួលេខកុមារដែលត្រូវបានសម្លាប់នៅតំបន់ហ្គាហ្សាចាប់តាំងពីថ្ងៃទី៧ខែតុលាមក បានឈានដល់ ៣១៩៥នាក់ ពោលគឺខ្ពស់ជាងចំនួនកុមារសរុបដែលត្រូវបានសម្លាប់ក្នុងជម្លោះជុំវិញពិភពលោកជារៀងរាល់ឆ្នាំ គិតចាប់តាំងពីឆ្នាំ២០១៩មកទៅទៀត។
ទោះបីជាយ៉ាងណាក៏ដោយ តួលេខទំនងជាខ្ពស់ជាងនេះទៅទៀត ព្រោះកុមារប្រមាណ១០០០នាក់ ក៏ត្រូវបានរាយការណ៍ថា កំពុងបាត់ខ្លួនផងដែរ ដោយគេសន្មត់ថា ត្រូវកប់នៅក្រោមគំនរបាក់បែកនៃអគារ ដែលត្រូវបានបំផ្លាញដោយការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ កុមារនៅហ្គាហ្សា ជាង៣០០០នាក់ស្លាប់ ខណៈ ១០០០នាក់ ជាប់ក្រោមគំនរបាក់បែក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


