ព័ត៌មានអន្ដរជាតិ
ក្រុមហាម៉ាស់បាញ់មីស៊ីលតបតការវាយប្រហារជើងគោករបស់អ៊ីស្រាអែល
ក្រុមហាម៉ាស់និយាយនៅថ្ងៃទី៣១ ខែតុលា នេះថា ពួកសកម្មប្រយុទ្ធរបស់ខ្លួននៅក្នុងតំបន់ហ្គាហ្សាបានបាញ់មីស៊ីលប្រឆាំងរថក្រោះទៅកាន់កងកម្លាំងឈ្លានពានរបស់អ៊ីស្រាអែល ស្របពេលដែលនាយករដ្ឋមន្ត្រីលោក Benjamin Netanyahu បានច្រានចោលការអំពាវនាវឱ្យបញ្ឈប់ការប្រយុទ្ធដែលបង្កឱ្យវិបត្តិមនុស្សធម៌របស់ពួកប៉ាឡេស្ទីនកាន់ស៊ីជម្រៅ។

ពីមួយថ្ងៃទៅមួយថ្ងៃ អ៊ីស្រាអែលបានពង្រីកប្រតិបត្តិការជើងគោកនៅតំបន់ហ្កាហ្សាកាន់តែធំ ខណៈកងពលតូច al-Qassam ដែលជាក្រុមប្រដាប់អាវុធរបស់ក្រុមហាម៉ាស់ បាននិយាយថា ក្រុមសកម្មប្រយុទ្ធរបស់ខ្លួនបានប៉ះទង្គិចគ្នានៅព្រឹកថ្ងៃអង្គារជាមួយកងកម្លាំងអ៊ីស្រាអែល ដោយកាំភ្លើងយន្ត និងមីស៊ីលប្រឆាំងរថក្រោះរបស់អ៊ីស្រាអែល។

បណ្ដាញព័ត៌មាននានានៅមិនអាចបញ្ជាក់ពីរបាយការណ៍នៃការប្រយុទ្ធគ្នានេះបានទេ ចំណែកយោធាអ៊ីស្រាអែលពុំមានការអធិប្បាយចំពោះហេតុការណ៍នេះឡើយ។
អាជ្ញាធរសុខាភិបាលហ្គាហ្សាបាននិយាយថា មនុស្ស ៨,៣០៦ នាក់ រួមទាំងអនីតិជនចំនួន ៣,៤៥៧ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលចាប់តាំងពីថ្ងៃទី ៧ ខែតុលាមក។ មន្ត្រីអង្គការសហប្រជាជាតិបាននិយាយថា ប្រជាជនស៊ីវិលជាង ១,៤លាននាក់ក្នុងចំណោមប្រជាជនប្រហែល ២,៣ លាននាក់នៅតំបន់ហ្គាហ្សា កំពុងផ្ទះសម្បែង។

ដោយឡែក លោក Netanyahu បាននិយាយកាលពីល្ងាចថ្ងៃចន្ទថា អ៊ីស្រាអែលនឹងមិនយល់ព្រមចំពោះការចរចាបទឈប់បាញ់ជាមួយក្រុមហាម៉ាស់នៅក្នុងតំបន់ហ្គាហ្សានោះទេ ហើយនឹងបន្តទៅមុខជាមួយនឹងផែនការរបស់ខ្លួនក្នុងការលុបបំបាត់ក្រុមនេះ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Asiaone
ចុចអាន៖ ប្រតិបត្តិការជើងគោករបស់ អ៊ីស្រាអែល កម្ទេចគោលដៅក្រុមហាម៉ាស់ ៦០០ កន្លែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


