ព័ត៌មានអន្ដរជាតិ
មន្ទីរពេទ្យនៅភាគខាងជើង អ៊ីស្រាអែល យកចំណតរថយន្តក្រោមដីធ្វើជាបន្ទប់ព្យាបាលអ្នកជំងឺ
មន្ទីរពេទ្យមួយកន្លែងនៅទីក្រុង Haifa ភាគខាងជើងប្រទេសអ៊ីស្រាអែលបានប្រែក្លាយកន្លែងចតរថយន្តក្រោមដីទៅជាបន្ទប់ព្យាបាលអ្នកជំងឺ ក្នុងគោលបំណងដើម្បីបញ្ចៀសការវាយប្រហារដែលអាចកើតមានពីសំណាក់ក្រុមសកម្មប្រយុទ្ធនិកាយ Shia ហេសបូឡាដែលមានមូលដ្ឋាននៅប្រទេសលីបង់ ។
ទីតាំងរបស់បន្ទប់ព្យាបាលបណ្ដោះអាសន្ននេះអាចដាក់គ្រែបានចំនួន ២,០០០ គ្រែ ហើយបុគ្គលិកពេទ្យក៏បានត្រៀមខ្លួនរួចជាស្រេចផងដែរក្នុងការព្យាបាលអ្នកជំងឺជាមួយឧបករណ៍ទាំងអស់ដែលមានស្រាប់នៅទីនោះក្នុងរយៈពេលប្រហែល ៥០ ម៉ោង ។
ពាក់ព័ន្ធនឹងបញ្ហានេះ នាយករងមន្ទីរពេទ្យបាននិយាយថា ឧបករណ៍សង្គ្រោះបន្ទាន់ និងអុកស៊ីសែនត្រូវបានដំឡើងនៅលើជញ្ជាំងរួចរាល់អស់ហើយ ហើយមន្ទីរពេទ្យក៏មានគ្រែបម្រុងប្រមាណ ១០០ គ្រែសម្រាប់សង្គ្រោះបន្ទាន់ដល់ទាហាន និងជនស៊ីវិលដែលរងរបួសផងដែរ ។ នាយករងមន្ទីរពេទ្យបានសង្កត់ធ្ងន់ថា ជនស៊ីវិលជាច្រើននឹងត្រូវស្លាប់ ប្រសិនបើការប្រយុទ្ធគ្នានៅតែបន្តឡើងកម្ដៅខ្លាំងបែបនេះ ។
ការប្រយុទ្ធគ្នារវាងភាគីទាំងពីរនៅតំបន់ភាគខាងជើងក៏កំពុងក្ដៅគគុកផងដែរ ស្របពេលដែលយោធាអ៊ីស្រាអែលបង្កើនការវាយប្រហារ ក៏ដូចជាបុកទម្លុះខែលការពារប្រឆាំងនឹងក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាសនៅព្រំដែនភាគខាងត្បូងនៃតំបន់ហ្គាហ្សាស្រ្ទីប ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា ក្នុងការប្រតិបត្តិការបុកទម្លុះចូលនៅភាគខាងជើងតំបន់ហ្គាហ្សា មានទាហានអ៊ីស្រាអែល ៧ នាក់បានបាត់បង់ជីវិត ខណៈក្រុមសកម្មប្រយុទ្ធហេសបូឡាប្រហែល ៥០ នាក់ត្រូវបានសម្លាប់ដោយកងកម្លាំងការពារជាតិអ៊ីស្រាអែល (IDF) ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ អ៊ីស្រាអែល ចោទ ក្រុមហាម៉ាស ថា យកស្ត្រី និងកុមារជាង ១០០ នាក់ធ្វើជាខែលការពារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម១ សប្តាហ៍ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
កីឡា៣ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៦ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៣ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


