ព័ត៌មានអន្ដរជាតិ
ក្រុមហាម៉ាស បន្លំអ្នកប្រយុទ្ធរបស់ខ្លួនក្នុងរថយន្តដឹកអ្នករបួស ប៉ាឡេស្ទីន ដើម្បីបានចេញពីតំបន់ហ្គាហ្សា
បើយោងតាមមន្ត្រីរដ្ឋបាលជាន់ខ្ពស់របស់លោក ចូ បៃដិន បាននិយាយកាលពីថ្ងៃសុក្រថា ក្រុមប្រដាប់អាវុធហាម៉ាសបានព្យាយាមបន្លំអ្នកប្រយុទ្ធរបស់ខ្លួននៅក្នុងរថយន្តសង្គ្រោះបន្ទាន់ដែលដឹកពលរដ្ឋប៉ាឡេស្ទីនរងរបួសរាប់សិបនាក់ដើម្បីបានចេញពីតំបន់ហ្គាហ្សាស្ទ្រីប និងជម្លៀសទៅកាន់ប្រទេសអេហ្ស៊ីបកាលពីដើមសប្តាហ៍នេះ ។
ក្រុមហាម៉ាសបានចងក្រងបញ្ជីឈ្មោះអ្នករបួសធ្ងន់ធ្ងរ ដែលខ្លួនចង់ជម្លៀសចេញពីតំបន់ហ្គាហ្សាដើម្បីបានទៅព្យាបាលនៅប្រទេសអេហ្ស៊ីប រួមជាមួយនឹងជនបរទេសរាប់ពាន់នាក់ផ្សេងទៀតដែលកំពុងស្វែងរកការភៀសខ្លួនចេញពីតំបន់នោះដូចគ្នា ។
បន្ទាប់មក បញ្ជីឈ្មោះដែលត្រួតពិនិត្យដោយអេហ្ស៊ីប និងសហរដ្ឋអាមេរិកបានរកឃើញថា មួយភាគបីនៃឈ្មោះទាំងនោះ គឺជាអ្នកប្រយុទ្ធរបស់ក្រុមហាម៉ាស ហើយក្នុងចំណោមអ្នករបួសប៉ាឡេស្ទីន ៧៦ នាក់ដែលត្រូវបានជម្លៀសតាមរថយន្តសង្គ្រោះបន្ទាន់ចេញពីតំបន់ហ្គាហ្សា ភាគច្រើនជាសមាជិកនៃក្រុមប្រដាប់អាវុធផ្សេងៗគ្នា ។
ចាប់តាំងពីប្រទេសអេហ្ស៊ីបបានបើកច្រក Rafah របស់ខ្លួនចូលទៅក្នុងតំបន់ហ្គាហ្សាកាលពី ១១ ថ្ងៃមុនមក ទើបមានរថយន្តដឹកជំនួយមនុស្សធម៌រាប់រយគ្រឿងអាចចូលទៅក្នុងតំបន់នោះបាន ប៉ុន្តែទោះយ៉ាងណាក៏មានការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងពីសំណាក់អាជ្ញាធរអេហ្ស៊ីប និងអ៊ីស្រាអែលផងដែរ ។
គួរបញ្ជាក់ថា ភាពតានតឹងថ្មីដែលបានផ្ទុះឡើងនៅមជ្ឈិមបូព៌ាបានអូសបន្លាយពេលជិត ១ ខែទៅហើយ បន្ទាប់ពីក្រុមហាម៉ាស់បានបើកការវាយប្រហារមកលើទឹកដីអ៊ីស្រាអែលចេញពីតំបន់ហ្គាហ្សាស្ទ្រីបកាលពីព្រឹកព្រលឹមថ្ងៃទី៧ ខែតុលា ដោយបានសម្លាប់មនុស្សជាង ១,៥០០ នាក់ ដែលភាគច្រើនជាជនស៊ីវិល ។
ចំណែកនៅតំបន់ហ្គាហ្សាវិញ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស់បាននិយាយថា ការឆ្លើយតបរបស់អ៊ីស្រាអែលបានសម្លាប់មនុស្សជិត ១ ម៉ឺននាក់ និងលើស ៣២,០០០ នាក់ រងរបួស ខណៈប្រជាជន ២.៣ លាននាក់កំពុងខ្វះជំនួយមនុស្សធម៌ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Times of Israelឮ
ចុចអាន ៖ អ៊ីស្រាអែល ចោទ ក្រុមហាម៉ាស ថា យកស្ត្រី និងកុមារជាង ១០០ នាក់ធ្វើជាខែលការពារ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


