ព័ត៌មានអន្ដរជាតិ
រញ្ជួយដីនៅនេប៉ាល់ សម្លាប់មនុស្សជាង ១០០នាក់
មនុស្ស១២៨នាក់បានស្លាប់ បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត៥.៦រ៉ិចទ័រ វាយប្រហារភាគខាងលិចប្រទេសនេប៉ាល់ កាលពីថ្ងៃសុក្រទី៣ខែវិច្ឆិកា។ ទន្ទឹមនោះ អ្នកនាំពាក្យកងទ័ពនិយាយថា មនុស្សជាង១០០នាក់ ក៏ត្រូវរបួសផងដែរ។
តាមការបញ្ជាក់ពីមជ្ឈមណ្ឌលតាមដាននិងស្រាវជ្រាវរបស់ប្រទេសនេប៉ាល់, ការរញ្ជួយដី ត្រូវបានកត់ត្រានៅម៉ោង ២៣:៤៧ នាទីជាមួយជម្រៅរាក់។
កងកម្លាំងសន្តិសុខ ត្រូវបានដាក់ពង្រាយ ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងសង្គ្រោះក្នុងស្រុក Jajarkot និង West Rukum នៃខេត្ត Karnali ដែលមានចម្ងាយប្រហែល៥០០គីឡូម៉ែត្រ ភាគខាងលិចរដ្ឋធានី កដ្ឋមណ្ឌូ។
ទោះបីជាយ៉ាងណាក៏ដោយ ប្រតិបត្តិការស្វែងរកនិងជួយសង្គ្រោះ កំពុងជួបឧបសគ្គដោយសារតែផ្លូវត្រូវរារាំងដោយបំណាក់ដី ដែលបង្កឡើងដោយការរញ្ជួយ។
សូមបញ្ជាក់ថា ប្រទេសនេប៉ាល់ គឺស្ថិតនៅតាមបណ្តោយជួរភ្នំហិមាល័យ ជាកន្លែងដែលមានសកម្មភាពរញ្ជួយដីញឹកញាប់។
កាលពីខែមុន ការរញ្ជួយដីកម្រិត៦.៣រ៉ិចទ័រ ត្រូវបានកត់ត្រានៅក្នុងស្រុក Bajhang ភាគខាងលិច ដែលបណ្តាលឲ្យមានអ្នករបួសជាច្រើន។
ក្នុងឆ្នាំ២០១៥ ប្រទេសនេះបានទទួលរងការរញ្ជួយដីដ៏សាហាវចំនួនពីរលើក ដែលក្នុងនោះមនុស្ស ៩០០០នាក់ត្រូវបាត់បង់ជីវិតនិង២២៣០៩នាក់ រងរបួស៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ អាហ្វហ្គានីស្ថាន ជួបគ្រោះរញ្ជួយដីខ្លាំងក្លាមួយទៀត បន្ទាប់ពីការរញ្ជួយលើកមុន សម្លាប់មនុស្សជាង ២៤០០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


