ព័ត៌មានអន្ដរជាតិ
ប៉ូលិសមីយ៉ាន់ម៉ា បាញ់កាណុងទឹកដាក់ក្រុមអ្នកតវ៉ាក្នុងរដ្ឋធានី
នៅថ្ងៃចន្ទទី០៨ខែកុម្ភៈនេះ ប៉ូលិសនៅក្នុងរដ្ឋធានីរបស់ប្រទេសមីយ៉ាន់ម៉ា បានប្រើប្រាស់កាណុងបាញ់ទឹកប្រឆាំងនឹងក្រុមបាតុករ ដែលធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋប្រហារយោធាកាលពីសប្តាហ៍មុន។

អ្នកថតរូប AFP ម្នាក់ក៏បានឃើញហេតុការណ៍នេះផងដែរ។ គាត់បានរាយការណ៍ជាលើកដំបូងអំពីការប្រើប្រាស់កាណុងបាញ់ទឹកប្រឆាំងនឹងក្រុមបាតុករ ចាប់តាំងពីការប្រមូលផ្តុំគ្នាបានចាប់ផ្តើមកាលពី៣ថ្ងៃមុន។
ប៉ូលិសបានបាញ់កាណុងទឹកមួយភ្លែតប្រឆាំងនឹងក្រុមបាតុកររាប់ពាន់នាក់ ដែលបានប្រមូលផ្តុំគ្នា។ រូបភាពក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញថា ក្រុមអ្នកតវ៉ាមួយចំនួនហាក់ដូចជារងគ្រោះនៅពេលពួកគេត្រូវបាញ់ឲ្យដួលទៅនឹងដី។

ប៉ូលិសបានបញ្ឈប់ការប្រើប្រាស់កាណុងបាញ់ទឹក បន្ទាប់ពីក្រុមអ្នកតវ៉ាបានអំពាវនាវដល់ពួកគេប៉ុន្តែបាតុកម្មនៅតែបន្ត។
ហ្វូងមនុស្សយ៉ាងធំបានចូលរួមបាតុកម្មប្រឆាំងរដ្ឋប្រហារទូទាំងប្រទេសមីយ៉ាន់ដើម្បីទាមទារឲ្យមានការដោះលែងមេដឹកនាំលោកស្រី អ៊ួងសានស៊ូជី និងការវិលត្រឡប់មកវិញនៃលទ្ធិប្រជាធិបតេយ្យ។

ការប្រមូលផ្តុំគ្នាកាលពីចុងសប្តាហ៍ភាគច្រើនគឺដោយសន្តិវិធី ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា នៅទីក្រុងភាគអាគ្នេយ៍ Myawaddy ប៉ូលិសបានបាញ់ឡើងលើអាកាសដើម្បីបំបែកក្រុមអ្នកតវ៉ា៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ គណបក្សរបស់លោកស្រី ស៊ូជី ស្នើពិភពលោកកុំទទួលស្គាល់របបយោធាមីយ៉ាន់ម៉ា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


