ព័ត៌មានអន្ដរជាតិ
លោក Netanyahu ព្រមានក្រុមហេសបូឡា ខ្លាំងៗ
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានចេញការព្រមានខ្លាំងៗ ទៅកាន់ក្រុមហេសបូឡារបស់ប្រទេសលីបង់ បន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិរបស់លោក ចេញការព្រមានដូចគ្នានេះ កាលពីប៉ុន្មានថ្ងៃមុន។
មេដឹកនាំរូបនេះព្រមានថា “សូមកុំសាងកំហុស ដោយចូលរួមក្នុងសង្គ្រាមឲ្យសោះ។ នោះនឹងក្លាយជាកំហុសពេញមួយជីវិតរបស់អ្នក ការចូលទៅក្នុងសង្រ្គាម នឹងបំផ្លាញជោគវាសនានៃប្រទេសលីបង់ទាំងមូល”។

រឿងនេះកើតឡើង បន្ទាប់ពីមេដឹកនាំក្រុម ហេសបូឡា និយាយថា ក្រុមប្រដាប់អាវុធនេះ បានប្រើប្រាស់អាវុធប្រភេទថ្មី និងវាយប្រហារគោលដៅថ្មីៗនៅក្នុងប្រទេសអ៊ីស្រាអែល ហើយប្តេជ្ញាថា ការប្រយុទ្ធប្រឆាំងអ៊ីស្រាអែលនឹង នៅតែបន្ត។
កាលពីថ្ងៃព្រហស្បតិ៍ទី៩ខែវិច្ឆិកា ក្រុមហេសបូឡា បានបើកការវាយប្រហារដោយគ្រាប់រ៉ុកកែតទៅលើអង្គភាពថ្មើរជើងរបស់អ៊ីស្រាអែល នៅក្នុងទីក្រុង Shomera ដែលមានទីតាំងនៅព្រំដែនជាប់ លីបង់។
ដោយឡែក មេដឹកនាំក្រុមហេសបូឡាលោក Hassan Nasrallah ក៏និយាយដែរថា សេណារីយ៉ូសង្រ្គាមទ្រង់ទ្រាយធំរវាងក្រុមប្រដាប់អាវុធរបស់ខ្លួនជាមួយអ៊ីស្រាអែល អាចកើតមានគ្រប់ពេល ហើយលោកថែមទាំងប្រកាសឲ្យក្រុមហេសបូឡា ត្រៀមខ្លួនសម្រាប់ការប្រឈមណាមួយជាមួយអ៊ីស្រាអែលផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Al Jazeera
ចុចអាន៖ លោក Netanyahu ចេញមុខបកស្រាយ រឿងដែលថា អ៊ីស្រាអែល ចង់គ្រប់គ្រងតំបន់ហ្គាហ្សា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


