ព័ត៌មានអន្ដរជាតិ
ស្ត្រីចិនម្នាក់សុខចិត្តលក់ផ្ទះទិញក្តាមមាស ក្រោយមកទើបដឹងថា វាជាវត្ថុបុរាណរាជវង្ស Qing
នៅដើមទសវត្សរ៍ឆ្នាំ១៩៨០ និន្នាការនៃការលេងវត្ថុបុរាណបានផ្ទុះឡើងនៅក្នុងប្រទេសចិន ដែលនាំមកនូវប្រាក់យ៉ាងច្រើនដល់អ្នកលេងនៅក្នុងពិភពលោក។ មិនត្រឹមតែមនុស្សដែលមានចក្ខុវិស័យ និងចំណេះដឹងអំពីវត្ថុបុរាណទេដែលហ៊ានវិនិយោគលើវិស័យនេះ ប៉ុន្តែមនុស្សធម្មតាដែលមានចំណង់ចំណូលចិត្ត ពួកគេក៏ចង់ចូលរួមស្វែងរកសំណាងផ្ទាល់ខ្លួនផងដែរ។

យោងតាមលោក Sohu កាលពីប៉ុន្មានឆ្នាំមុន ស្ត្រីម្នាក់ឈ្មោះ Tran មកពី Zhejiang ប្រទេសចិនក៏បានចំណាយប្រាក់យ៉ាងច្រើនដើម្បីទិញក្តាមមាសនៅផ្សារបុរាណ។ បន្ទាប់មក ស្ត្រីរូបនេះបាននាំយកក្តាមនេះទៅកម្មវិធីវាយតម្លៃកំណប់ ដើម្បីផ្ទៀងផ្ទាត់ថាតើលុយដែលនាងចំណាយនោះមានតម្លៃឬយ៉ាងណា។
បើតាមលោកស្រី Tran ជាមនុស្សដែលស្រលាញ់វប្បធម៌អរិយធម៌ជាពិសេស។ នៅពេលដែលនាងបានឃើញក្តាមមាសនេះនៅផ្សារបុរាណក្បែរផ្ទះ នាងមិនស្ទាក់ស្ទើរក្នុងការចំណាយប្រាក់យ៉ាងច្រើនដើម្បីយកវាមកជាកម្មសិទ្ធវា បើទោះបីជានាងមិនប្រាកដថាវាជាវត្ថុបុរាណដ៏មានតម្លៃឬក៏អត់ក៏ដោយ។ អ្នកស្រី Tran បាននិយាយថា ក្តាមពណ៌លឿងនេះមើលទៅមិនមានអ្វីពិសេសនោះទេ ប៉ុន្តែបើអ្នកយកចិត្តទុកដាក់ អ្នកនឹងឃើញថារូបរាង និងពណ៌របស់វាមានភាពរស់រវើក។
នៅពេលនោះ អ្នកលក់បានលក់វត្ថុមានតម្លៃនោះដល់ទៅ ១ លានយ័ន ដែលធ្វើឲ្យគាត់ស្ទាក់ស្ទើរយ៉ាងខ្លាំង ព្រោះមិនមានលុយច្រើនក្នុងដៃ។ ទោះជាយ៉ាងណាក៏ដោយ ដោយសារតែបំណងប្រាថ្នាចង់ធ្វើជាម្ចាស់ក្តាមមាសខ្លាំងពេក អ្នកស្រី បានសម្រេចចិត្តលក់ផ្ទះដែលឪពុកម្តាយបានទិញឲ្យគាត់ និងប្រើប្រាស់លុយនាំយកក្តាមមាសមកផ្ទះវិញ។
ការវិនិយោគដ៏ប្រថុយប្រថានរបស់លោកស្រី មិនត្រូវបានគាំទ្រដោយសាច់ញាតិរបស់គាត់នោះទេ។ នារីម្នាក់នេះថែមទាំងត្រូវបានមិត្តភក្តិ និងអ្នកជិតខាងសើចចំអកនៅពេលដែលនាងចំណាយផ្ទះដើម្បីយកក្តាមដូចតុក្កតា ហើយគិតថានាងត្រូវបានគេបោកប្រាស់។ យូរ ៗ ទៅតម្លៃអចលនទ្រព្យកើនឡើងយ៉ាងឆាប់រហ័ស។ តម្លៃផ្ទះដែលលោកស្រី Tran លក់បានកើនឡើងពី ១ លានយន់ ដល់ ៨ លានយន់ ។ នេះធ្វើឱ្ឲ្យការសម្រេចចិត្តចាស់របស់នាងកាន់តែត្រូវបានពិភាក្សាដោយមនុស្សជាច្រើន។

នៅពេលនេះ ក្រោយលោកស្រីបានដឹងអំពីកម្មវិធីវាយតម្លៃវត្ថុបុរាណដ៏ល្បីមួយនៅលើកញ្ចក់ទូរទស្សន៍ ទើបសម្រេចចិត្តនាំយកក្តាមមាសទៅឲ្យអ្នកជំនាញពិនិត្យ។ នៅពេលដែលអ្នកជំនាញបានឃើញក្តាមមាសដែលគាត់នាំយកមក ពួកគេក៏ភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ពួកគេបានពិនិត្យវត្ថុនោះយ៉ាងយកចិត្តទុកដាក់ ហើយគិតថា សិប្បកររបស់អ្នកដែលចេះច្នៃក្តាមមាសនេះពិតជាជំនាញណាស់។ ក្តាមធ្វើពីមាស មានត្បូងទទឹមជាប់នឹងខ្នង តួទាំងមូលត្រូវបានគេច្នៃយ៉ាងប្រណិត និងមានតម្លៃយ៉ាងខ្លាំង។ បន្ទាប់ពីពិនិត្យយ៉ាងយកចិត្តទុកដាក់ អ្នកជំនាញបានកំណត់ថាក្តាមមាសនេះគឺជាវត្ថុបុរាណវប្បធម៌ពីរាជវង្ស Qing ហើយតម្លៃបច្ចុប្បន្ននៃវត្ថុនេះអាចឡើងដល់ ២០លានយន់។
បន្ទាប់ពីឮបែបនេះ អ្នកស្រី Tran សប្បាយចិត្តពេលដឹងថា ការវិនិយោគដ៏ប្រថុយប្រថានរបស់គាត់ពិតជាមានតម្លៃណាស់។ មិនត្រឹមតែប៉ុណ្ណោះ នាងក៏ចំណេញ»លើសការរំពឹងទុក។ នៅពេលដែលឪពុកម្តាយរបស់ Tran បានដឹងរឿងនេះ ភាពសោកសៅជាយូររបស់ពួកគេហាក់ដូចជាបាត់ទៅវិញ។ សាច់ញាតិ និងមិត្តភ័ក្តិក៏បានអបអរសាទរលោកស្រី សម្រាប់ឱកាសផ្លាស់ប្តូរជីវិតរបស់គាត់ដោយសារការកាន់កាប់របស់មានតម្លៃ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖soha
ចុចអាន៖ក្មេងអាយុ២ឆ្នាំម្នាក់នៅ ចិន ផ្ទុកបាក់តេរីជាង១០ប្រភេទក្នុងសួត ពីម៉ាស៊ីនបោកគក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


