ព័ត៌មានអន្ដរជាតិ
កូរ៉េខាងត្បូង ភ័យថា កូរ៉េខាងជើង អាចប្រើយុទ្ធសាស្ត្រក្រុមហាម៉ាស វាយប្រហារលើខ្លួន
កាលពីចុងសប្តាហ៍ នៅពេលប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk-yeol រៀបចំពិធីទទួលទានអាហារពេលល្ងាចជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិក Lloyd Austin នៅផ្ទះរបស់គាត់, លោក Yoon បានជំរុញឲ្យលោក Austin ប្រុងប្រយ័ត្នចំពោះការវាយប្រហារណាមួយរបស់កូរ៉េខាងជើង រួមទាំងការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើល ស្រដៀងនឹងយុទ្ធសាស្ត្របែបហាម៉ាសផងដែរ។

ចាប់តាំងពីក្រុមហាម៉ាស បើកការវាយប្រហារឆ្លងដែនមិនធ្លាប់មាន លើអ៊ីស្រាអែលកាលពីថ្ងៃទី៧ខែតុលាមក អ្នកនយោបាយនិងប្រមុខការពារជាតិកូរ៉េខាងត្បូង បានអំពាវនាវឲ្យត្រៀមខ្លួនចំពោះអ្វីដែលទីក្រុងព្យុងយ៉ាង អាចនឹងធ្វើដូចគ្នានេះចំពោះប្រទេស កូរ៉េខាងត្បូង។
កាលពីខែមុន ប្រធានអគ្គសេនាធិការចម្រុះកូរ៉េខាងត្បូងក៏និយាយដែរថា ប្រសិនបើទីក្រុងព្យុងយ៉ាង ធ្វើសង្រ្គាមលើកូរ៉េខាងត្បូងនាពេលអនាគតមែននោះ គឺមានព័ស្តុតាងដែលបង្ហាញថា ពួកគេអាចយកគំរូស្រដៀងគ្នាទៅនឹងការលុកលុយរបស់ក្រុមហាម៉ាស។
ដូចអ៊ីស្រាអែលដែរ, កូរ៉េខាងត្បូង កំពុងរស់នៅក្បែរសត្រូវ ដែលតែងតែគំរាមកម្ទេចខ្លួន។ ការវាយលុករបស់ក្រុមហាម៉ាសលើអ៊ីស្រាអែល គឺជាឧទាហរណ៍ដ៏សំខាន់ នៃអ្វីដែលគេស្គាល់ថាជាសង្គ្រាមកូនកាត់។

លោក Ryu Sung-yeop អ្នកស្រាវជ្រាវនៅវិទ្យាស្ថានសិក្សាយោធាសតវត្សរ៍ទី២១ បានកត់សម្គាល់ថា នេះគឺជាអ្វីដែលកូរ៉េខាងជើងពូកែតាំងពីដើម។ ប្រសិនបើខ្លួនចង់ចូលរួមក្នុងសង្គ្រាមកូនកាត់មែននោះ ទីក្រុងសេអ៊ូលនឹងរងទុក្ខជាក់ជាមិនខាន។
ទោះក្រុមហាម៉ាសអាចបាញ់រ៉ុកកែតចំនួន៥០០០គ្រាប់ ស្រោចលើប្រទេសអ៊ីស្រាអែលនៅព្រឹកថ្ងៃទី៧ខែតុលាក៏ពិតមែន ប៉ុន្តែកាំភ្លើងធំរបស់ទីក្រុងព្យុងយ៉ាង អាចបាញ់បានប្រហែល ១៦០០០គ្រាប់ឯណោះក្នុងមួយម៉ោង។ ដើម្បីទប់ទល់នឹងការគំរាមកំហែង ទីក្រុងសេអ៊ូល កំពុងអភិវឌ្ឍប្រព័ន្ធការពារមីស៊ីល ដែលស្រដៀងទៅនឹង Iron Dome របស់អ៊ីស្រាអែល។
ហើយដូចអ្វីដែលក្រុមហាម៉ាសបានធ្វើនៅហ្គាហ្សា, កូរ៉េខាងជើងក៏ត្រូវបានគេគិតថា បានសាងសង់បណ្តាញផ្លូវរូងក្រោមដី ដែលខ្លះដំណើរការនៅក្រោមតំបន់គ្មានយោធា (DMZ) ដែលអាចស្តុកអាវុធ និងប្រើប្រាស់ក្នុងការលុកលុយដ៏មានសក្តានុពលផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ រដ្ឋមន្ត្រីការបរទេសអាមេរិក ទៅដល់ កូរ៉េខាងត្បូង ចំពេល កូរ៉េខាងជើង និងរុស្ស៊ី ពង្រឹងទំនាក់ទំនងយោធា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


